ក្រុមការងាររាជរដ្ឋាភិបាល ចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ និងជនពិការ នៅឃុំលាងដៃ
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥០គ្រួសារ និងជនពិការ ២រូប (រួមទាំងប្រគល់រទេះរញ៉push/រទេះជនពិការ) នៅបរិវេណសាលាឃុំលាងដៃ ស្រុកអង្គរធំ។ នាឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើ និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋ៖
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅស្រុកស្ទោង
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំយុទ្ធនាការ «អប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន» នៅច្រកចូលផ្សារស្ទោង តាមបណ្តោយផ្លូវជាតិលេខ ៦A ដោយមានការចូលរួមពីអាជ្ញាធរដែនដី មន្ត្រីជំនាញ កងកម្លាំងនគរបាលចរាចរណ៍ និងយុវជនកាកបាទក្រហម សរុប ៤១នាក់។ ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក អញ្ជើញចុះពិនិត្យការដាំដុះត្រសក់នៅឃុំស្រឡៅ ដែលកំពុងផ្តល់ប្រាក់ចំណូលខ្ពស់ជូនកសិករ
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះដំណាំត្រសក់របស់ប្រជាកសិករ ដែលជាបន្លែបន្ទាប់បន្សំពីការធ្វើស្រូវ ស្ថិតនៅក្នុងឃុំស្រឡៅ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពទីផ្សារ និងផ្តល់កម្លាំងចិត្តដល់ប្រជាសហគមន៍កសិកម្មនៅមូលដ្ឋាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ប្រជាកសិករដែលបានផ្លាស់ប្តូរទម្លាប់ពីការធ្វើស្រូវតែមួយមុខ មកដាំដំណាំរួមផ្សំ បានសម្តែងក្តីរីករាយ និងបានលើកឡើងថា បច្ចុប្បន្នដំណាំត្រសក់កំពុងមានទីផ្សារល្អប្រសើរ និងជួយលើកកម្ពស់ជីវភាពគ្រួសារយ៉ាងពិតប្រាកដ។ ប្រជាកសិករចំនួន ១២ គ្រួសារ នៅក្នុងឃុំស្រឡៅ ដែលបាននាំគ្នាដាំដុះត្រសក់លើផ្ទៃដីសរុបប្រមាណ ៥ ហិកតា អាចប្រមូលផលបានជាមធ្យមពី៥ ទៅ៦…
អភិបាលស្រុកស្ទោង ណែនាំឱ្យអាជ្ញាធរភូមិឃុំយកចិត្តទុកដាក់លើកជីវភាព និងតាមដានស្ថានភាពពលរដ្ឋរងគ្រោះដោយទឹកជំនន់
(ខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកស្បៀងសង្គ្រោះបឋម ព្រមទាំងថវិកាផ្តល់ជូនប្រជាពលរដ្ឋងាយរងហានិភ័យចំនួន ១២គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំឱ្យអាជ្ញាធរភូមិឃុំ ត្រូវចុះតាមដាន និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាពលរដ្ឋរងគ្រោះឱ្យបានជាក់លាក់ និងទាន់ពេលវេលា ដើម្បីស្នើសុំស្បៀងឧបត្ថម្ភបន្ថែមពីលោកអភិបាលស្រុក និងក្រុមការងារសង្គ្រោះ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស បញ្ហាឆ្លងចរន្តអគ្គិសនី សុខភាពអនាម័យ និងត្រូវមើលថែទាំកូនចៅឱ្យបានល្អ…
អភិបាលស្រុកតាំងគោក ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងការងារសេវាសាធារណៈ
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការរដ្ឋបាលស្រុកតាំងគោក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះ លោកអភិបាលស្រុកបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ រួមមាន៖
អភិបាលស្រុកតាំងគោក ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងការងារសេវាសាធារណៈ
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការរដ្ឋបាលស្រុកតាំងគោក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះ លោកអភិបាលស្រុកបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ រួមមាន៖
បទល្មើសព្រៃឈើនៅឧត្តរមានជ័យ និងព្រះវិហារ កើនឡើង ខណៈមន្ត្រីរងការចោទប្រកាន់ថាសមគំនិត
មន្ត្រីអត់បានការ÷ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថាន សម្តែងការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បទល្មើសទាំងនេះកើតឡើងទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់គោយន្តកន្ត្រៃជាច្រើនគ្រឿង ឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្នុងខេត្តព្រះវិហារ ឆ្ពោះទៅកាន់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ប្រភពព័ត៌មានបានរាយការណ៍ថា ក្រុមអ្នកដឹកឈើបានបើកបរឆ្លងកាត់មុខស្នាក់ការប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីបរិស្ថាន ដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបឡើយ។ស្ថានភាពនេះនាំឱ្យមានការចោទប្រកាន់ថា មន្ត្រីមូលដ្ឋានមួយចំនួនមិនត្រឹមតែអសកម្មក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការសមគំនិតជាមួយក្រុមឈ្មួញ ដោយប្រមូលលុយជាថ្នូរនឹងការបើកដៃឱ្យមានការដឹកជញ្ជូនឈើដោយសេរី។សកម្មភាពនេះកំពុងដើរផ្ទុយស្រឡះពីបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលតែងតែជម្រុញឱ្យមានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់។ សាធារណជនសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត នឹងមានវិធានការក្តៅ ដើម្បីស៊ើបអង្កេត និងដាក់ទណ្ឌកម្មចំពោះមន្ត្រីខិលខូច ព្រមទាំងការពង្រឹងការបង្ក្រាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព ដើម្បីការពារសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
ពលរដ្ឋភូមិទួលតាសេក ត្អូញត្អែររឿងផ្លូវលំមួយខ្សែរងការខូចខាតធ្ងន់ធ្ងរ ក្លាយជាជង្ហុកថ្លុកក្របី ពិបាកធ្វើដំណើរយ៉ាងខ្លាំង
ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានសម្តែងការត្អូញត្អែរ និងអំពាវនាវសុំជំនួយពីអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយដោះស្រាយបញ្ហាផ្លូវលំមួយខ្សែនៅក្នុងមូលដ្ឋាន ដែលបានខូចខាតប្រែជាជង្ហុកធំៗ និងបែកភក់រអិល ធ្វើឱ្យការធ្វើដំណើរជួបការលំបាកយ៉ាងខ្លាំង។តាមប្រភពព័ត៌មាន និងរូបភាពដែលប្រជាពលរដ្ឋបានផ្តល់ជូននៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ផ្លូវលំមួយខ្សែនេះបានរងការខូចខាតជាច្រើនឆ្នាំមកហើយ ដោយពុំទាន់មានការជួសជុលឡើងវិញនោះទេ។ស្ថានភាពផ្លូវកាន់តែអាក្រក់ខ្លាំងនៅរដូវវស្សា ដោយសារមានទឹកដក់ថ្លុកធំៗ និងភក់ជ្រាំ ដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ។អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងភូមិទួលតាសេក សូមសំណូមពរយ៉ាងទទូចដល់អាជ្ញាធរឃុំ ស្រុក ខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ និងជួសជុលផ្លូវមួយខ្សែនេះឡើងវិញ…
កម្លាំងចម្រុះខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងស្រុកជីក្រែង និងបានបំផ្លាញវត្ថុតាងនៅនឹងកន្លែង
ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីបទល្មើសនេសាទប្រើប្រាស់របាំងសាច់ស្បៃមុង កម្លាំងចម្រុះសរុបចំនួន ១២នាក់ ដោយប្រើប្រាស់កាណូតចំនួន ០៣គ្រឿង ដឹកនាំដោយលោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផលដំដែក បានចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ (ស្បៃមុងដែលមានក្រឡាតូចជាង ០,៥ មីលីម៉ែត្រ) នៅក្នុងតំបន់គ្រប់គ្រងជលផល ត្រង់ចំណុចប្រអប់តាជិន ស្ថិតក្នុងភូមិព្រៃអង្គរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។សមាសភាពកម្លាំងចម្រុះដែលបានចូលរួមក្នុងប្រតិបត្តិការនេះ រួមមាន៖
