ទេសចរជាតិ និងអន្តរជាតិប្រមាណ ១ពាន់ នាក់ចូលរួមព្រឹត្តិការណ៍ជិះកង់នៅលើទឹកដីអង្គរ ដើម្បីអបអរសាទរព្រឹត្តការណ៍សមរាត្រី
នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងទេសចរណ៍ ក្រោមប្រធានបទ កីឡាផ្សាភ្ជាប់នឹងទេសចរណ៍ ក្នុងបរិយាកាសសប្បាយ រីករាយ នៃយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងអបអរសាទរព្រឹត្តិការណ៍សមរាត្រី ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមប្រមាណ ១ពាន់២០០នាក់។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរចំពោះស្មារតីចូលរួមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលនេះនដែលនេះ បានបង្ហាញពីសកម្មភាពរួមគ្នាក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសក្ដានុពលទេសចរណ៍នៅក្នុងខេត្តសៀមរាបទៅកាន់ពិភពលោក តាមរយៈការផ្សព្វផ្សាយរបស់យើងទាំងអស់គ្នា។ ឯកឧត្ដមរដ្ឋមន្រី្តមានប្រសាសន៍ថា ក្រសួងទេសចរណ៍ នឹងសហការជាមួយរដ្ឋបាលខេត្តសៀមរាប…
