Category: ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាល ចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ និងជនពិការ នៅឃុំលាងដៃ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥០គ្រួសារ និងជនពិការ ២រូប (រួមទាំងប្រគល់រទេះរញ៉push/រទេះជនពិការ) នៅបរិវេណសាលាឃុំលាងដៃ ស្រុកអង្គរធំ។ នាឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើ និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋ៖

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅស្រុកស្ទោង

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំយុទ្ធនាការ «អប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន» នៅច្រកចូលផ្សារស្ទោង តាមបណ្តោយផ្លូវជាតិលេខ ៦A ដោយមានការចូលរួមពីអាជ្ញាធរដែនដី មន្ត្រីជំនាញ កងកម្លាំងនគរបាលចរាចរណ៍ និងយុវជនកាកបាទក្រហម សរុប ៤១នាក់។ ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…

អភិបាលស្រុកស្ទោង ណែនាំឱ្យអាជ្ញាធរភូមិឃុំយកចិត្តទុកដាក់លើកជីវភាព និងតាមដានស្ថានភាពពលរដ្ឋរងគ្រោះដោយទឹកជំនន់

(ខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកស្បៀងសង្គ្រោះបឋម ព្រមទាំងថវិកាផ្តល់ជូនប្រជាពលរដ្ឋងាយរងហានិភ័យចំនួន ១២គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំឱ្យអាជ្ញាធរភូមិឃុំ ត្រូវចុះតាមដាន និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាពលរដ្ឋរងគ្រោះឱ្យបានជាក់លាក់ និងទាន់ពេលវេលា ដើម្បីស្នើសុំស្បៀងឧបត្ថម្ភបន្ថែមពីលោកអភិបាលស្រុក និងក្រុមការងារសង្គ្រោះ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស បញ្ហាឆ្លងចរន្តអគ្គិសនី សុខភាពអនាម័យ និងត្រូវមើលថែទាំកូនចៅឱ្យបានល្អ…

អភិបាលស្រុកតាំងគោក ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងការងារសេវាសាធារណៈ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការរដ្ឋបាលស្រុកតាំងគោក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះ លោកអភិបាលស្រុកបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ រួមមាន៖

ពលរដ្ឋភូមិទួលតាសេក ត្អូញត្អែររឿងផ្លូវលំមួយខ្សែរងការខូចខាតធ្ងន់ធ្ងរ ក្លាយជាជង្ហុកថ្លុកក្របី ពិបាកធ្វើដំណើរយ៉ាងខ្លាំង

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានសម្តែងការត្អូញត្អែរ និងអំពាវនាវសុំជំនួយពីអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយដោះស្រាយបញ្ហាផ្លូវលំមួយខ្សែនៅក្នុងមូលដ្ឋាន ដែលបានខូចខាតប្រែជាជង្ហុកធំៗ និងបែកភក់រអិល ធ្វើឱ្យការធ្វើដំណើរជួបការលំបាកយ៉ាងខ្លាំង។តាមប្រភពព័ត៌មាន និងរូបភាពដែលប្រជាពលរដ្ឋបានផ្តល់ជូននៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ផ្លូវលំមួយខ្សែនេះបានរងការខូចខាតជាច្រើនឆ្នាំមកហើយ ដោយពុំទាន់មានការជួសជុលឡើងវិញនោះទេ។ស្ថានភាពផ្លូវកាន់តែអាក្រក់ខ្លាំងនៅរដូវវស្សា ដោយសារមានទឹកដក់ថ្លុកធំៗ និងភក់ជ្រាំ ដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ។អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងភូមិទួលតាសេក សូមសំណូមពរយ៉ាងទទូចដល់អាជ្ញាធរឃុំ ស្រុក ខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ និងជួសជុលផ្លូវមួយខ្សែនេះឡើងវិញ…

អាជ្ញាធរស្រុកតាំងគោក ចុះអន្តរាគមន៍ និងនាំយកអំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំច្រនាង

​(កំពង់ធំ)៖ នៅវេលាម៉ោង ៥:០០ ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់មួយបានកើតឡើងនៅក្នុងភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកតាំងគោក បណ្តាលឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៤ ខ្នង (របើកដំបូល ៣ ខ្នង, សំយ៉ាប ១ ខ្នង និងដួលរលំទាំងស្រុង ១ ខ្នង)។​ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក…

រដ្ឋបាលសង្កាត់ក្នុងក្រុងសៀមរាបរួមនិងសប្បុរសជនបន្តនាំយកយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ជូនកងទ័ពជួរមុខ

សៀមរាប÷ កាលពីរសៀលថ្ងៃទី៣០ខែ សីហា ឆ្នាំ ២០២៦ រដ្ឋបាលសង្កាត់ស្រង៉ែដែលដឹកនាំដោយលោកស្រី ធិវ រួន ដែលជាចៅសង្កាត់ រួមទាំងមានការចូលរួមពីអាជ្ញាធរសង្កាត់ស្លក្រាម សង្កាត់គោកចក និង សង្កាត់សាលាកំរើកក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយនិងសប្បុរសជន បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់កងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ ។ លោកស្រី ធិវ រួន បានមានប្រសាសន៍ឲ្យដឹងថា ការចូលរួមរបស់អាជ្ញាធរសង្កាត់ រួមនិងសប្បុរសជនទាំងអស់នាពេលនេះ គឺជារូបភាពឆ្លុះបញ្ចាំងពី «វប្បធម៌ចែករំលែក» របស់ប្រជាជនកម្ពុជា ដែលមិនបោះបង់គ្នាក្នុងគ្រាលំបាកឡើយ។ ហើយសកម្មភាពអាជ្ញាធរ…

ក្រុមការងារចុះបញ្ជីដីធ្លីរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ

ក្រុមការងារចុះបញ្ជីដីធ្លីរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ៥,៦៩៣ ក្បាលដី ក្នុងឃុំស្វាយភ្លើង ស្រុកតាំងគោក ​ខេត្តកំពង់ធំ៖ នារព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំកម្មវិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ស្ថិតនៅទីតាំងវត្តស្វាយភ្លើង ភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ន ទីម អភិបាលរងនៃគណៈអភិបាលស្រុកតាំងគោក លោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម…

អភិបាលស្រុកតាំងគោក យកអំណោយសាកសួរសុខទុក្ខជនចាស់ជរាមានជីវភាពលំបាក និងជំងឺប្រចាំកាយ៣គ្រួសារ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ជនចាស់ជរា មានជំងឺប្រចាំកាយ និងជួបការលំបាកចំនួន ៣គ្រួសារ នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ។ ក្នុងឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលរដ្ឋមានជីវភាពលំបាក។លោកបានសម្តែងនូវក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំង…