លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ និងក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចែកជូនពិរុទ្ធជនក្នុងពន្ធនាគារ
(កំពង់ធំ)÷ លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយលោក កែ ប៊ុនហួរ ប្រធានពន្ធនាគារខេត្តលោកស្រី តុប ច័ន្ទកញ្ញា ប្រធានអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ និងលោក លី សុភារ៉ា ប្រធានការិយាល័យជំនួយសង្គម នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាល ចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនដល់ពិរុទ្ធជនក្នុងពន្ឋនាគារ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។ លោកជំទាវ ស៊ឹម…
ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបនិមន្តយកស្បៀងអាហារសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់កងទ័ពជួរមុខ
ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបនិមន្តយកស្បៀងអាហារសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់កងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនាថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២៦ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបដែលដឹកនាំដោយ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះសមុហ៍គណខេត្តសៀមរាប បាននិមន្តនាំយកស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ចាំបាច់ដែលជាចូលរួមរបស់ព្រះវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត រួមជាមួយសប្បុរសជន ដែលចូលរួមមានដូចជា វិទ្យុទាក់ទង. ថ្នាំពេទ្យ .កាហ្វេកញ្ចប់. មី. គ្រឿងភ្លើងសូឡា . ផៅវើប៊ែង(Power Bank) ទឹកសុទ្ធ រួមនិងថវិកាទៅប្រគល់ជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ។ ក្នុងនាមព្រះមន្ត្រីសង្ឍខេត្តសៀមរាប…
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥ ខ្នងបន្ថែមទៀត ជូនក្រុមគ្រួសារអតីតយុទ្ធជន នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ។ ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម…
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជន ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជន ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ (កំពង់ធំ)៖ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងអាជ្ញាធរជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាពនៃការស្ថាបនាផ្លូវចំនួន២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដែលទទួលបានថវិកាបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំង(AFD) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសខ្សែផ្លូវបន្ថែមចំនួន២ខ្សែ ក្នុងឃុំសាលាវិស័យ…
រដ្ឋបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់បទល្មើសធនធានធម្មជាតិដែលមានក្នុងមូលដ្ឋានខ្លួន
ក្នុងឱកាសដឹកនាំកិច្ចពិភាក្សាពាក់ព័ន្ធនឹងវឌ្ឍនភាពការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់បទល្មើសធនធានធម្មជាតិ មិនត្រូវមានកើតឡើងទៀតឡើយ នៅក្នុងតំបន់ការពារដោយបរិស្ថាន រដ្ឋបាលព្រៃឈើ ធនធានទឹក តំបន់អង្គរ ជាពិសេសនៅតាមមូលដ្ឋានរបស់ខ្លួន។ លោក អុឹង គឹមលាង បានបញ្ជាក់ថា គ្រប់អ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ ទោះរូបភាពណាក៏ដោយ។ ម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាប ក៏ជាបញ្ហាដែលកើតមានឡើងផងដែរ ដូចនេះសូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបានតាមចំណុចគោលដៅរៀងខ្លួន។…
គណៈបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ខេត្តកំពង់ធំ
គណៈបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ខេត្តកំពង់ធំ វាយតម្លៃអំពីជោគជ័យនៃការបង្ក្រាបបទល្មើសនេសាទ នៅក្នុង៖ ភូមិសាស្ត្រខេត្ត មានការថយចុះពី ៧០ ទៅ ៨០ ភាគរយ ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ បូកសរុបវាយតម្លៃ អំពីលទ្ធផលការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបើកនេសាទ ឆ្នាំ២០២៥-២០២៦ នាពេលកន្លងទៅ និងដាក់ចេញនូវវិធានការបន្ត នាពេលរដូវបិទនេសាទឆ្នាំ ២០២៦…
អាជ្ញាធរ និងមន្ត្រីជំនាញ បញ្ជាក់ពីមូលហេតុនៃករណីត្រីងាប់នៅបឹងតាមោកនិងបានដាក់ចេញវិធានការសង្គ្រោះបន្ទាន់ភ្លាមៗ
ត្រីងាប់ជាច្រើនក្បាលនៅតំបន់បឹងតាមោក មន្ត្រីជំនាញបានពិនិត្យ និងវាយតម្លៃ យ៉ាងល្អិតល្អន់ថា បណ្តាលមកពីកត្តាគ្រោះធម្មជាតិ មិនមែនកើតឡើងដោយសារបទល្មើសនេសាទ ឬការបំពុលនោះឡើយ ការសន្និដ្ឋានបែបនេះ បន្ទាប់ពី លោក ឌុច គឹមដម នាយករងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំជំនាញជលផល និងកងកម្លាំង សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកជីក្រែង ចុះពិនិត្យទីតាំង ត្រីងាប់ជាច្រើនក្បាលនៅតំបន់ខាងលើ។ លោក លី តុងឃី ប្រធានសហគមន៍នេសាទកំពង់ឃ្លាំង បានពន្យល់ថា មូលហេតុចម្បងដែលនាំឱ្យត្រីងាប់ គឺផ្ដើមចេញពីស្ថានភាពអាកាសធាតុក្ដៅខ្លាំង និងហប់…
អភិបាលស្រុកកំពង់ស្វាយ អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសិក្សា១ខ្នង០៥បន្ទប់ និងសមិទ្ធផលនានា
(កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង០៥បន្ទប់ និងសមិទ្ធផលនានាមាន (បង្គន់អនាម័យ១ខ្នង០៣បន្ទប់ និងអណ្តូងទឹក០១កន្លែង ដែលជាអំណោយសប្បុរសជន សម្រាប់ប្រើប្រាស់ជាទ្រព្យសម្បត្តិរបស់សាលាបឋមសិក្សាសាន់គ នៅភូមិសាន់គ(ក) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ នៅកម្មវិធីនេះក៍មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកកំពង់ស្វាយ មន្ត្រីសាលាស្រុក កងកម្លាំងទាំង៣ លោក ជូ សួន មេឃុំសាន់គ និងម្ចាស់ជំនួយផ្តួចផ្តើមកសាងអគារសាលា នាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស…
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ចុះផ្សព្វផ្សាយពីអនុក្រឹត្យលេខ១៩ អនក្រនិងកម្មវិធី “មតិយើង”
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ចុះផ្សព្វផ្សាយពីអនុក្រឹត្យលេខ១៩ អនក្រនិងកម្មវិធី “មតិយើង”នៅសាកលវិទ្យាល័យសៅអ៊ីសថ៍អេយសៀនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេច ១៩ អនក្រ និង តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ជូនដល់សាស្ត្រាចារ្យ និសិ្សតនៅសាកលវិទ្យាល័យសៅអ៊ីសថ៍អេយសៀ ខេត្តសៀមរាប ចំនួន១២៦នាក់ ក្រោមវត្តមាន ឯកឧត្តម ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងក្រុមការងារ…
