លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក អញ្ជើញចុះពិនិត្យការដាំដុះត្រសក់នៅឃុំស្រឡៅ ដែលកំពុងផ្តល់ប្រាក់ចំណូលខ្ពស់ជូនកសិករ
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះដំណាំត្រសក់របស់ប្រជាកសិករ ដែលជាបន្លែបន្ទាប់បន្សំពីការធ្វើស្រូវ ស្ថិតនៅក្នុងឃុំស្រឡៅ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពទីផ្សារ និងផ្តល់កម្លាំងចិត្តដល់ប្រជាសហគមន៍កសិកម្មនៅមូលដ្ឋាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ប្រជាកសិករដែលបានផ្លាស់ប្តូរទម្លាប់ពីការធ្វើស្រូវតែមួយមុខ មកដាំដំណាំរួមផ្សំ បានសម្តែងក្តីរីករាយ និងបានលើកឡើងថា បច្ចុប្បន្នដំណាំត្រសក់កំពុងមានទីផ្សារល្អប្រសើរ និងជួយលើកកម្ពស់ជីវភាពគ្រួសារយ៉ាងពិតប្រាកដ។ ប្រជាកសិករចំនួន ១២ គ្រួសារ នៅក្នុងឃុំស្រឡៅ ដែលបាននាំគ្នាដាំដុះត្រសក់លើផ្ទៃដីសរុបប្រមាណ ៥ ហិកតា អាចប្រមូលផលបានជាមធ្យមពី៥ ទៅ៦…
