ថវិកាចំនួន ១៦៥លាន ២៣ម៉ឺនរៀល ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ
សៀមរាប÷ថវិកាចំនួន ១៦៥លាន២៣៨ពាន់១២០រៀល ដែលទទួលបានពីរអ្នកចូលរួមកម្មវិធីដើរកំសាន្ត សប្បុរសធម៌ ដើម្បីកុមារកម្ពុជា នៅលើភ្នំគូលែន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី០២ខែតុលាឆ្នាំ២០២៦នេះ។លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ក្រុមហ៊ុន ថេមផលគ្រុប (Temple Group) និងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស (Bacchus) ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមទស្សនកិច្ច និងបរិច្ចាគថវិកា ដែលទទួលបានពីកម្មវិធី ដើរកម្សាន្តសប្បុរសធម៌ដើម្បីកុមារកម្ពុជា «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) ដែលបានរៀបចំចំឡើងកាលពីថ្ងៃអាទិត្យ…
