Month: June 2026

លោកអភិបាលស្រុកតាំងគោក ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយវិធានការទប់ស្កាត់បទល្មើសនេសាទ ជូនពលរដ្ឋភូមិគោកត្របែក

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកហាក់ម៉ុងហួតអភិបាល នៃគណៈអភិបាលស្រុកតាំងគោក និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរទុក្ខ ក៏ដូចជាស្តាប់នូវរាល់បញ្ហា សំណើ និងសំណូមពរផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ លោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់បំផុតលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋលើកឡើងនូវ៖បញ្ហាប្រឈម ស្វែងយល់ពីការលំបាកជាក់ស្តែងក្នុងការងារបង្កបង្កើនផលនិងជីវភាពប្រចាំថ្ងៃ បញ្ហាអត្រានុកូលដ្ឋាន…

ឯកឧត្តម អ៊ុង វុទ្ធី អញ្ជើញចុះសម្របសម្រួលបែងចែកទឹកពីអាងទឹក «៣០កញ្ញា» ដើម្បីសង្គ្រោះស្រែស្រូវប្រជាកសិករ

(កំពង់ធំ)៖ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញដឹកនាំក្រុមការងារចុះសម្របសម្រួល និងគ្រប់គ្រងការបែងចែកទឹកសង្គ្រោះស្រែស្រូវរបស់ប្រជាកសិករ ដែលកំពុងរងការគំរាមកំហែងដោយសារកង្វះខាតទឹក ពីអាងទឹក «៣០កញ្ញា» នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងធានាថាប្រភពទឹកដែលមានស្រាប់ ត្រូវបានដឹកនាំទៅសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ នៅក្នុងឱកាសនោះផងដែរឯកឧត្តម អ៊ុង វុទ្ធី បានមានប្រសាសន៍សម្តែងនូវការយោគយល់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ខ្ពស់ ដោយសារបច្ចុប្បន្ន ស្ថានភាពអាកាសធាតុកំពុងរងគ្រោះដោយបាតុភូតរាំងស្ងួត ដែលធ្វើឱ្យបរិមាណទឹកមានកម្រិត។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ត្រូវសហការគ្នាឱ្យបានស្អិតរមួតជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ។ត្រូវគ្រប់គ្រង…

ក្រុមប្រឹក្សាស្រុកតាំងគោក រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅឃុំស្រឡៅ និងឃុំទ្រៀល

(កំពង់ធំ)៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកតាំងគោក បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួនពីរគឺ ឃុំស្រឡៅ និងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងគោលបំណងស្តាប់នូវរាល់ក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកប៊ុនឈួន ប្រធានក្រុមប្រឹក្សាស្រុកតាំងគោក លោកហាក់ម៉ុងហួត អភិបាល.នៃគណៈអភិបាលស្រុកតាំងគោកដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ប្រធានការិយាល័យ-អង្គភាពជុំវិញស្រុក, អាជ្ញាធរឃុំ, មេភូមិ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋប្រមាណ២៤២នាក់។ នៅក្នុងឱកាសនោះ គណៈអធិបតីបានបើកឱកាសយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងការលើកឡើងជាមតិយោបល់ សំណួរ…

រដ្ឋបាលស្រុកស្ទោង សហការជាមួយ ផ្សារស្ទោងអភិវឌ្ឍន៍ បាននាំយកថវិកាទៅប្រគល់ជូនសាលារៀន៣កន្លែង ស្ថិតនៅក្នុងឃុំពាមបាង

រដ្ឋបាលស្រុកស្ទោង សហការជាមួយ ផ្សារស្ទោងអភិវឌ្ឍន៍ បាននាំយកថវិកាទៅប្រគល់ជូនសាលារៀន៣កន្លែង ស្ថិតនៅក្នុងឃុំពាមបាង ដើម្បីគាំទ្រការអភិវឌ្ឍវិស័យអប់រំ និងជួយឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់គ្រឹះស្ថានសិក្សានៅតាមមូលដ្ឋាន (កំពង់ធំ)÷ ការប្រគល់ថវិកានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការសន្យារបស់លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោង ដែលបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅ បន្ទាប់ពីលោកបានទទួលសំណើផ្ទាល់ពីថ្នាក់ដឹកនាំសាលារៀន អំឡុងពេលចុះបំពេញការងារ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលស្រុកស្ទោង ក្នុងការអនុវត្តតាមការសន្យាជាមួយប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ ដែលជាវិស័យអាទិភាពសម្រាប់ការកសាងធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិ។ ថវិកាដែលបានប្រគល់ជូននាពេលនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាពនានារបស់សាលារៀន ពង្រឹងបរិយាកាសសិក្សា…

ដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ៤ ហិកតា ដែលរងការកាប់ទន្ទ្រានថ្មី នៅតំបន់អូរចម្លងតៃ

ដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ៤ ហិកតា ដែលរងការកាប់ទន្ទ្រានថ្មី នៅតំបន់អូរចម្លងតៃ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ដោយទទួល​បាន​បទបញ្ជាពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយសមត្ថកច្ចជំនាញ​រដ្ឋបាលព្រៃឈេី​បាន​ចុះទៅពិនិត្យស្ថានភាពកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ…

លោក សាយ គឹមឡមប្រគល់ថវិកាបេឡាមរណសង្គ្រោះដល់គ្រួសារអតីតយុទ្ធជន

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាស្រុកស្ទោង សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតីតយុទ្ធជន ក្រុមគ្រួសារ ដែលបានពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងព្រះមហាក្សត្រ (កំពង់ធំ)÷ លោក សាយ គឹមឡម បានសម្ដែងដូច្នេះក្នុងឱកាសដែលលោកអញ្ជើញប្រគល់ថវិកាបេឡាមរណសង្គ្រោះដល់គ្រួសារអតីតយុទ្ធជន និងជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋងាយរងហានិភ័យប្រមាណ១៦គ្រួសារ នៅក្នុងភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា ការជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះនៅក្នុងឱកាសនេះ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគម ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាលភាពជីវភាពអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាព្រមទាំងក្រុមគ្រួសារគ្រប់ស្ថានភាព…

លោកអភិបាលក្រុងស្ទឹងសែន អញ្ជើញក្នុងពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម

លោកអភិបាលក្រុងស្ទឹងសែន អញ្ជើញក្នុងពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង៨៦០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតនៅភូមិក្តី និងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ (កំពង់ធំ)÷ លោក ឡង គីសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន លោក ស៊ុន រដ្ឋ នាយករងទីចាត់ការផែនការវិនិយោគខេត្តកំពង់ធំ និងលោក ផៃ ឈុនអេន ចៅសង្កាត់ព្រៃតាហ៊ូ បានអញ្ជើញក្នុងកម្មវិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង៨៦០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតនៅភូមិក្តី និងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។…

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពមន្ត្រីនគរបាលស្រុកស្ទោង

(កំពង់ធំ)÷រសៀលថ្ងៃ អាទិត្យ ទី ២១ ខែ មិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី សពមន្ត្រីនគរបាលជាតិ ជាកិច្ចបច្ឆាមរណៈ ។ លោកអនុសេនីយ៍ឯក ទូច សុជាតិ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង បានទទួលមរណភាព កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥ និង…

អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ចំនួន ២០គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌របស់សម្ដេច

អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ចំនួន ២០គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ។ ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកស្បៀងអាហារ…