ព័ត៌មានថ្មីៗ

លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ និងក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចែកជូនពិរុទ្ធជនក្នុងពន្ធនាគារ ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបនិមន្តយកស្បៀងអាហារសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់កងទ័ពជួរមុខ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥ ‎មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជន ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ រដ្ឋបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានរាល់បទល្មើសធនធានធម្មជាតិដែលមានក្នុងមូលដ្ឋានខ្លួន

តិចច្រឡំ ថាបណ្តាលមកពី កូរូណា សិស្សនៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ដួលសន្លប់នៅសាលារប្អៀរ

កំពង់ឆ្នាំង÷នៅព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ 2020សិស្សសាលានៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ បានដួលសន្លប់ជាបន្តបន្ទាប់ ស្ទេីតែជារៀងរាល់ថ្ងៃប្រហែលដោយសារតែអាកាសធាតុក្តៅខ្លាំង ពីព្រោះថាបើតាមប្រភពពីលោកគ្រូអ្នកគ្រូ បង្រៀននៅសាលានោះបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ខែមីនានេះមានសិស្ស ៤នាក់សន្លប់ ហេីយកាលពីថ្ងៃទី ៩ ក៏មានសិស្សចំនួន ៥ នាក់ដួលសន្លប់ដូចគ្នា ដែរ ហើយសន្លប់នៅតែអាគាកម្ពស់ ពីរជាន់សង់បណ្ដោយថ្ងៃតែមួយគត់ចំពោះអគារផ្សេងៗមិនមានសិស្សរូបណា សន្លប់នោះទេ។ ចំពោះបញ្ហាសិស្សដួលសន្លប់ជាបន្តបន្ទាប់នៅបន្ទប់មួយនៃអាគារ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្រូវបានលោក ស៊ឹម ប្រឹមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបញ្ជាក់ថា មន្ទីរបានរៀបចំផ្លាស់ប្តូរអាគារសិក្សានោះមួយរយៈពេលសិនដោយឲ្យសិស្សទៅរៀននៅអាគារតេជោ ថ្មីដែលទើបនឹងសាងសង់រួចបណ្ដោះអាសន្ន រហូតដល់អាកាសធាតុធម្មតាមកវិញនិងឲ្យត្រឡប់មករៀនអាគារចាស់ធម្មតា ម្យ៉ាងទៀតលោកប្រធានមន្ទីរ សូមអំពាវនាវដល់មហាជនកុំឱ្យមានការភ្ញាក់ផ្អើលនិងយកព័ត៌មាននេះទៅផ្សព្វផ្សាយខុសពីការពិត។ ក្នុងនោះដែរ លោក យង់ សៅវុឍ្ឍី…

លោក ម៉ុម សារឿន៖ទីក្រុងស្អាត នាំមកនូវសុខភាពល្អ និងការរស់នៅប្រកបដោយផាសុខភាព !!

ខេត្តស្ទឹងត្រែង៖ ទិវាជាតិទីក្រុងស្អាតលើកទី៨ នៅខេត្តស្ទឹងត្រែង ត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្ត ក្រោមប្រធានបទ “ ទីក្រុងស្អាត៖ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត” ។ កម្មវិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១មីនានេះ នៅឯខាងមុខទីធ្លារដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមវត្តមានចូលរួមជាកិត្តិយសពីសំណាក់ លោកម៉ុម សារឿន អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ គ្រប់អង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងនិសិត្ស ព្រមទាំងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ ។ ក្នុងឱកាសនោះលោក ម៉ុម សារឿន អភិបាលខេត្ត បានសម្តែងការអបអរសាទរ ចំពោះបេក្ខភាពក្រុងស្ទឹងត្រែង…

កងកម្លាំងបញ្ជាការដ្ឋានតតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យសំខាន់ៗនៅក្នុងខេត្ត

កំពង់ធំ៖ បញ្ជាការដ្ឋានតតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំកងកម្លាំង ដើម្បីត្រៀមកិច្ចការពារសន្តិសុខសុវត្ថិភាព និងការចូលរួមការពារក្នុងពិធីបុណ្យសំខាន់ៗនៅខេត្តកំពង់ធំ កិច្ចប្រជុំនេះ បាន ធ្វើឡើងនៅ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ ។ ថ្នាក់ដឹកនាំស្ថាប័ន និងកងឯកភាពមួយចំនួនក៏បានលើកឡើងអំពីការប្រុងប្រៀបរបស់ស្ថាប័ន និងអង្គភាពខ្លួនទាំងកងកម្លាំង រួមទាំងអាវុធគ្រាប់ និង មធ្យោបាយគ្រប់គ្រាន់ដើម្បីធានាបានសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមការដឹកនាំរបស់ឯកឧត្តមសុខ លូ អភិបាលខេត្ត ប្រធាន គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ រៀបចំពិធីបុណ្យសំខាន់ៗរបស់ខេត្ត និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងឈានមកដល់នៅពេលខាងមុខនេះផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម…