កំពង់ធំ=  ចោរលួចគោ ក្របី ចាប់ផ្ដើមលួចទៀតហើយក្រោយពីស្ងប់ស្ងាត់មួយរយះ សូមអោយបងប្អូនប្រុងប្រយ័ត្នខ្ពស់ ជាក់ស្ដែងកាលពីយប់ថ្ងៃទី៥មិថុនាឆ្នាំ២០២០ វេលាម៉ោងប្រហែល១និង៤០នាទីជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលលួចគោចំនួន៥ក្បាលពីក្នុងក្រោលនៅចំនុចទួលស្ពឺ ភូមិ ទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក។

    ​តាមការអោយដឹងពីម្ចាស់គោ ឈ្មោះ ផង់ ចាន់ថាត ភេទប្រុស អាយុ៣២ឆ្នាំស់នៅភូមិ ធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោយពីបាត់គោពីក្នុងក្រោល លោកបានរាយការណ៍ទៅ​សមត្ថកិច្ច ហើយបានសហការតាមរកប្រផិតប្រភិញទើបរកឃើញគោគ្រប់ចំនួនចំណែកលោកចោរ២នាក់បានផ្តួលម៉ូតូចោលរត់ផាស់ក្រញ៉ាំ។

អធិការស្រុកសន្ទុក បានអោយដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីម្ចាស់គោ ថាមានចោរលួចគោ បន្ទាប់មកយើងសហការជាមួយម្ចាស់គោតាមរកឃើញវិញគ្រប់ចំនួនវិញ មុខសញ្ញាបានជិះម៉ូតូ១គ្រឿងមានគ្នាពីរនាក់ចេញពីកន្លែងហ្វូងគោនោះកំលាំងសម្ថកិច្ចបានដេញតាមជនសង្ស័យ ៗបានផ្តួលម៉ូតូរត់គេចខ្លួនបាត់ មកដល់ពេលនេះយើងកំពុងធ្វើការស្រាវជ្រាវមុខសញ្ញានិងកសាងសំនុំរឿងនីតិវិធី៕