ខេត្តបាត់ដំបងះ- ពលករខ្មែរនៅតែបន្តលបលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រក ប មុខរបរឬបំពេញការងារផ្សេងៗនៅក្នុងប្រទេសថៃ ជាបន្តបន្ទាប់ ជាក់ស្តែងកាលពីរសៀលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២ ០២០ វេលាម៉ោង១៣និង៤០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិ ការ នគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៧ដែលមាន លោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជា ការវរៈ បានសហការណ៍ជាមួយកម្លាំងផ្នែកសឹក រងស្រុកសំពៅលូន និងកម្លាំងទាហ៊ានឈុនតខ្មៅនៃ ព្រះរាជាណាចក្រថៃ ក្នុងកងអនុសេនាធំលេខ ១៣០៣ ធ្វើការទប់ស្កាត់ទាន់ពេលវេលាចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ក្រោមការបំផុសឃោសនាអូសទាញដោយក្រុម(មេខ្យល់)ផង នោះ មានចំនួន៣៨នាក់ក្នុងនោះស្រីចំនួន ១៧ នា ក់ ហើយត្រូវបានអាជ្ញាធរថៃឃាត់ខ្លួននិង បញ្ជូ ន មក ឱ្យសមត្ថកិច្ចយើងវិញ។

ចំពោះបញ្ហានេះលោកវរសេនីយ៍ឯក ពេជ្រ សា រ៉ែ ន អធិការនគរបាលស្រុកសំពៅលូន បាន បញ្ជាក់ ថា បន្ទាប់ពីទទួលបាននូវប្រជាពលរដ្ឋទាំង៣៨នាក់នេះមន្រ្តីសុខាភិបាលដែលប្រ ចាំការនៅមូលដ្ឋានបានធ្វើការ តាមជំនាញ(ពិនិត្យ សុខភាព)រួចរាល់ទើបប្រគល់មកឱ្យនគរបាលស្រុកធ្វើការសាកសួរបំភ្លឺ ហើយក្នុងចំណោម នោះមានក្រុម(មេខ្យល់)ចំនួន០៣នាក់ដែលជាអ្នកដឹកនាំឱ្យមានការលួចឆ្លងដែនដោយខុស ច្បាប់នេះដែលក្នុងចំនួន០៣នាក់ ត្រូវបានសមត្ថ កិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនមកការិ យាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី រីឯ ប្រ ជាពលរដ្ឋចំនួន ៣៥នាក់ បានធ្វើការអប់រំណែនាំពួកគាត់កុំឱ្យចាញ់បោកការឃោសនា អូសទាញ ពីសំណាក់ក្រុមមេខ្យល់ទៀត រួចបានអនុញ្ញាតឱ្យពួកគាត់វិល ត្រឡប់ទៅលំនៅដ្ឋានវិញ។

អ្នកសារព័ត៌មានយើងសូមអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ សូមកុំឱ្យចាញ់បោកការឃោសនាអូស ទាញពីសំណាក់ក្រុម(មេខ្យល់) ដែលនាំបងប្អូនឱ្យចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់នេះឱ្យសោះព្រោះនេះគឺជារឿងខុស ច្បាប់ហើយក៏ ប្រឈម ខ្លាំងជាមួយនឹងករណីឆ្លង ជម្ងឺCovid- 19ផងដែរ៕