កំពង់ធំ: លោកតាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ,, បានសហការ ជាមួយសាខាក្រុមហ៊ុន cp ដើម្បីប្រជុំពិភាក្សា ផ្សព្វផ្សាយ ម្ចាស់ កសិដ្ឋាន ចិញ្ចឹមជ្រូកមាន់ នៅក្នុងខេត្តកំពង់ធំខេត្តកំពង់ធំ ពិធីនេះ ត្រូវបានធ្វើឡើងនៅរសៀល ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2020 ស្ថិត នៅ ភូមិ បល្ល័ង្ក លិច សង្កាត់ ដំរី ជាន់ខ្លា ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ។

កិច្ចប្រជុំនេះត្រូវបានអញ្ជើញចូលរួម ពីសំណាក់ ក្រុមបច្ចេកទេស ក្រុម ហ៊ុន cp នឹងតំណាងទីផ្សារ រួមទាំងមន្រ្តីការិយាល័យផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ រួម ទាំង ម្ចាស់ កសិដ្ឋាន ចិញ្ចឹម មាន់ ជ្រូក សរុប82រោង កសិកម្ម ដ្ឋានជ្រូក 42រោង ដើម្បី រៀបចំ សំណុំបែបបទ ឯកសារ ដើម្បីស្នើសុំ អោយមានលក្ខណៈស្របច្បាប់ ទៅអាជ្ញាធរដែន ដី.ដើម្បីចិញ្ចឹមមាន់ជ្រូកគោ រួមទាំងការដឹកចេញ និងនាំចូល ដែលមានគុណភាពល្អ និងសុវត្ថិភាព ដល់សុខភាពប្រជាពលរដ្ឋ។

លោក.ចែ យ៉ាណូ នាយកគ្រប់គ្រងតំបន់បី (D3) ក្រុមបច្ចេកទេសតំណាងឲ្យក្រុមហ៊ុនស៊ីភីប្រចាំខេត្តកំពង់ធំបានធ្វើការណែនាំនូវបច្ចេកទេស ការថែរក្សាសត្វ ការព្យាបាលសត្វ និងការទុកដាក់សត្វអោយមានសុវត្ថិភាព និងការដឹកជញ្ជូន ទៅលក់នៅទីផ្សារ ស្របតាម លក្ខន្តិកៈនិងការណែនាំ របស់ក្រុមហ៊ុន ដើម្បីតម្រូវការរបស់ក្រុមហ៊ុន ដែលជាភាគីដៃគូ វិនិយោគ ក្នុងការចិញ្ចឹម មាន់ ជ្រូកគោ។

លោកតាន់ ម៉េងឆាង ប្រធានការិយាល័យផលលិតកម្មបសុព្យាបាលសត្វ ខេត្តកំពង់ធំ. បានមានប្រសាសន៍ គោល បំណង នៃ ការ ប្រជុំ ផ្សព្វ ផ្សាយ ច្បាប់ ជា មួយ ម្ចាស់ កសិដ្ឋាន ចិញ្ចឹម មាន់ ជ្រូក គឺជាពិភាគក្សា ការរៀបចំ ការ ដាក់ ពាក្យ ស្នើ សុំ លិខិត បង្កើត កសិដ្ឋាន.ចិញ្ចឹម ជ្រូក មាន់.នៅក្នុង មូលដ្ឋាន ខេត្ត កំពង់ធំ.និង ពិភាក្សា បច្ចេក ទេស ផ្សេង។

លោក បាន បន្ត ថា. សុំឱ្យបងប្អូន ម្ចាស់ កសិដ្ឋាន ចិញ្ចឹមសត្វទាំងអស់ ត្រូវអនុវត្ត ឲ្យបានម៉ឺងម៉ាត់ ស្នើសុំ ង្កើត កសិដ្ឋាន ចិញ្ចឹម មាន់ ជ្រូក ឲ្យ មាន លក្ខណៈ ស្របច្បាប់ ចំពោះ កសិដ្ឋាន ខ្នាត តូច ណែនាំ ឲ្យ ដាក់ ពាក្យ ស្នើ សុំ នៅច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ធំ ចំពោះកសិដ្ឋានខ្នាតធំ ឬខ្នាតមធ្យម ត្រូវដាក់ពាក្យស្នើសុំ ទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងបសុព្យាបាលសត្វ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ក្នុង ក្នុងនោះមានឆ្លងបច្ចេកទេស និងគោលការណ៍បច្ចេកទេស ដែលមានការឯកភាព ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងបសុព្យាបាលសត្វដើម្បីបញ្ចៀស នូវផលប៉ះពាល់៕










