ព័ត៌មានថ្មីៗ

ឯកឧត្តម អ៊ុន បុត្ត ដឹកនាំកិច្ចប្រជុំពង្រឹងការងារសម្របសម្រួលព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅខេត្តកំពង់ធំ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា សម្រាប់យុវជនជំនាន់ទី១ នៃកម្មវិធី កសិកម្មធន់នឹងអាកាសធាតុសម្រាប់យុវជនជំនាន់ថ្មី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ​ទីបំផុត! ប៉ូលិសបញ្ជូនថៅកែនាំចូលសាច់មាន់បង្កកខុសច្បាប់ជាង ២០០តោន ទៅតុលាការ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅស្រុកស្ទោង មិនសុខចិត្តចំពោះបុគ្គលម្នាក់ដែលរំលោភយកផ្លូវលំសាធារណៈធ្វើជាកម្មសិទ្ធិ

ស្ថានីយ៍ប្រេងឥន្ធនះលោកសួន បឿន កំពុងសាងសងគ្មានច្បាប់ដោយមានការឃុបឃឹតពីមន្រ្ដីជំនាញ​ថ្នាក់ខេត្តនិងស្រុក

ស្ថានីយ៍ប្រេងឥន្ធនះលោកសួន បឿន កំពុងសាងសងគ្មានច្បាប់ដោយមានការឃុបឃឹតពីមន្រ្ដីជំនាញ​ថ្នាក់ខេត្តនិងស្រុក សៀមរាប = ពលរដ្ននិងមន្រ្ដីរាជការស្នើរសុំអោយក្រសួងដែនដីនគរនីយ៍កម្មនិងសំណង់ចុះមកពិនិត្យមើលស្ថានីយ៍ប្រេងឥន្ធនះលោក សួន បឿន កំពុងសាងសងគ្មានច្បាប់ដោយមានអ្នករត់ការធ្វើច្បាប់ឈ្មោះ សូ ពិសិទ្ធិ មន្រ្ដីទទួលផែនខាងរ៉ែថាមពលស្រុកជីក្រែង ជាអ្នកអះអាងថារត់ការដល់ក្រសួងហើយ តែក្រសួងមិនទាន់ធ្លាក់ច្បាប់អោយទេ តែលោកអោយសាងសងទាំងបំពាននៅក្បែរផ្លូវជាតិលេខ០៦ ក្នុងភូមិ​ថ្នល់កែង ឃុំត្រពាំងត្នោត ស្រុកជីក្រែង ខេត្តសៀមរាប​។ លោក សួន បឿន ម្ចាស់ស្ថានីយ៍ប្រេងប្រាប់ថាមិនសូវដឹងពីច្បាប់ទេទើបអោយ លោក សូ ពិសិទ្ធិ មន្រ្ដីទទួលផែនខាងរ៉ែថាមពលស្រុកជីក្រែង ជាអ្នកយកលុយរត់ការធ្វើច្បាប់ទៅក្រសួង តែមិនទាន់បាន លោកក៏អោយសាងសងបណ្ដើររហូតជិតរួចជាស្ថាពរ!…

រថយន្តបាឡែនលួចដឹកឈើប្រណិតត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្របួចបាន

សៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី២២ខែមីនាឆ្នាំ២០២០នេះ ជិតវត្តប្រាសាទត្រាំនាគ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមតិកិច្ចបានអោយដឹងថា រថយន្តបាឡែននេះពាក់ស្លាកលេខ ភ្នំពេញ ២S.២៤៣២ ឈើប្រភេទលេខ១ មានចំនួន២២ដុំស្មើនិង១ម៉ែត្រគូប២ផ្លានក្រោយឃាត់រថយន្ដបានហើយម្ចាស់និងបក្សពួកបានរត់គេចខ្លួនបាត។ លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា រថយន្តដឹកឈើនេះត្រូវបានកម្លាំងរបស់លោក អូសយកមកស្នងការដ្ឋានខេត្តសៀមរាប រង់ចាំកម្លាំងរដ្ឋបាលព្រៃឈើ មកទទួលយកទៅរក្សាទុកដើម្បីស្វែកម្ចាស់ឈើចាត់ការតាមផ្លូវច្បាប់៕ប៊ុនរិទ្ធី

ឈ្មួញឈើឈ្មោះ ឌី អស់ល័ក្ខអាងខ្នងអ្នកធំរកស៊ីដឹកឈើយ៉ាងរលូនមិនខ្លាចសមត្ថកិច្ច

កំពង់ធំ៖ សង្កាត់រដ្ឋព្រៃឈើតាំងក្រសាំង ឃាត់រថយន្តដឹកធ្យូងពីលើឈើពីក្រោមកាលពីវេលាម៉ោង៦ ១៥នាទីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ ​ ​​​​តាមប្រភពសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បានបញ្ជាក់ថា ការឃាត់រថយន្តនេះ គឺយោងតាមប្រភពរាយការណ៍ពីភ្នាក់ងារពាក់ព័ន្ធ និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទើបធ្វើការឃាត់ឆេកមើល ឃើញមានធ្យូងពីខាងលើ បន្ទាប់មក ដាក់ការសង្ស័យ បន្តបើកទ្វារខាងបន្ត ក៏ប្រទះឃើញឈើលេខ២ (ឃ្នាប និងក្តា)។ មុននឹងរថយន្តដឹកឈើនេះមកដល់ស្រុកសន្ទុក, លោកស្នងការងទទួលបន្ទុកបទល្មើសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏បានទទួលដំណឹងពីបណ្តាញប្រជាពលរដ្ឋ ហើយបានបញ្ជារកម្លាំងភ្លាមៗឲ្យលោកប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះអនុវត្ត និងសុំគោលការណ៍ពីលោកស្នងការនគរបាល និងលោកព្រះរាជអាជ្ញា ដោយ រយះពេលនេះបានអូសបន្លាយធ្វើឲ្យរថយន្តដឹកឈើខុសច្បាប់ដឹកចេញពីភូមិសាស្ត្រភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ…

ការដឹកជញ្ចូនឈើបានកក្រើកឡើងវិញហើយដោយសារមន្រ្ដីជំនាញគ្មានឆន្ទះបង្រ្កាប់

សៀមរាប=ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាឈ្មួញដឹកជញ្ជូនឈើពីស្រុកជីក្រែងចូលមកខេត្តសៀមរាប ឆ្លងកាត់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ចូលទៅដល់ក្រុងសៀមរាប គឺមានការឃុបឃិតបើកដៃពី លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបនិងលោក លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប។ តាមការអះអាងរបស់មន្ត្រីរាជការនៅក្នុងមន្ទីរបរិស្ថានខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីលោក ស៊ុន គង់ ទទួលបានតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប រួចមកគឺបទល្មើសព្រៃឈើក្នុងស្រុកជីក្រែង និងស្រុកស្វាយលើ ពុំមានការថយចុះឡើយ ធ្វើអោយឈ្មួញមួយចំនួនដឹកជញ្ជូនឈើពីស្រុកស្វាយលើ ចូលទៅក្រុងសៀមរាបយ៉ាងរលូន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តសៀមរាប បានឲ្យដឹងថា…

រថយន្តផ្ទុះកង់ក្រឡាប់ធ្លាក់ប្រឡាយធ្លាយពោះចេញឈើប្រណិត

សៀមរាប៖ រថយន្តដឹកឈើមួយគ្រឿងបានផ្ទុះកង់ក្រឡាប់ចូល ប្រឡាយហើយត្រូវប៉ូលិសមូលដ្ឋានស្ទូចប្រគល់ឱ្យមេព្រៃហេតុការណ៍ នោះបានកើតឡើងនៅវេលាម៉ោង ៣ និង ២០នាទីរំលងអាធ្រាត្រឆ្លង ចូលថ្ងៃទី២១ ខែមិនាឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិ សណ្តាន់សង្កាត់ទឹកវិល។ លោក វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថារថយន្តដែលរងគ្រោះថ្នាក់នោះ ម៉ាកកាមរីបាឡែនពណ៌ ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2n5893 ។ រថយន្តនេះបានបើកបរតាមបណ្ដោយផ្លូវជាតិលេខ ៦ពីទិសខាងលិចទៅទិសខាងកើត លុះដល់ ចំណុចកើតហេតុបានបែកកង់ហើយក្រឡាប់ចូលប្រឡាយ ឯម្ចាស់រថយន្តបានគេចខ្លួនបាត់ ។ លោកបន្តថារថយន្តនោះមានផ្ទុកសុទ្ធតែឈើប្រភេទធ្នង់ល្មើសច្បាប់ ក្រោយកើតហេតុកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិលបានស្ទូចយកមក…

បែកធ្លាយអំពើពុករលួយរបស់លោកអធិការស្រុកឆ្លូងដៃម្ខាងបង្រ្កាប់ដៃម្ខាងទៀតរកស៊ីបទល្មើសដឹកឈើ

ក្រចេះ= ក្រោយពីមានសំបុត្រអាណាម៉ឹកបានបោះខាងមុខសាលាស្រុកឆ្លូង រួចមកទើបដឹងថា លោក ឆុង តូរ៉ាន ហៅតូ អធិការស្រុកឆ្លូង ជាដៃគូររកស៊ីឈើជាមួយលោក សូត្រ ក្រោយពីបែកការត្រូវបានលោក ឆុង តូរ៉ាន ហៅ តូ បានអោយប្អូនបង្កើតឈ្មោះ ឆុង តូរ៉ូ ពាក់ស័ក្ក៣ ជាអ្នកទទួលការងារជំនួស ជាមួយ លោក សូត្រ ហើយក្រុមឈ្មួញខាងលើនោះត្រូវបានគេដឹងថាជាឈ្មួញឈើដុះស្លែរដ៏ធំជាងគេក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ តាមប្រភពព័ត៏មានពីប្រជាពលរដ្ននិងមន្រ្ដីរាជការបានរឺះគន់ លោកអធិការរូបនេះ ថា​បានប្រឆាំងនិងបទបញ្ញារបស់ប្រមុខរាជរដ្នាភិបាលគឺ សម្ដេច ហ៊ុន…

បែកធ្លាយរឿងមិនប្រក្រតីរបស់ភូមិបាលស្រុកស្ទោងជុំវិញការចេញប្លងដីយកថ្លៃកប់ពពក

កំពង់ធំ =​ប្រជាពលរដ្ននិងមន្រ្ដីរាជការបានរឹះគន់ទៅលើសំណងអត់ច្បាប់ សំណង់ធ្វើលើចំណីផ្លូវ សំណង់សាងសងលើដីរដ្ន ដែលកំពុងសាងសងនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ​ ថា​ដោយសារតែលោក លឹមប៊ុនហេង ប្រធានការិយាល័យភូមិបាលជាអ្នកអនុញាតិ ទើបសំណងទាំងនេះអាចសាងសងបានយ៉ាងរលូន។ តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានបន្ដថា លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង នៅពេលដែលពលរដ្នលក់ដីធ្លីម្ដងៗទាមទាលុយពីពលរដ្នក្នុងការរត់ការធ្វើប្លងកម្មសិទ្ធិច្រើនៗ ជាហេតុធ្វើអោយពលរដ្នរអូរទាំជាខ្លាំង ទទឹមនិងការឹះគន់នេះពលរដ្នថា លោក លឹម ប៊ុនហេង មានផ្ទះតំលៃជិត១០ម៉ឺនដុល្លា មានឡាន៥៧០ចំនួន២គ្រឿង ក្នុង១គ្រឿងតំលៃជាង១០ម៉ឺនដុល្លា !សួរថាតើលោក លឹម ប៊ុនហេងមានប្រាក់ខែប៉ុន្មានក្នុង ឋានះជាប្រធានការិយាល័យភូមិបាល ​ ពលរដ្នស្នើរសុំអោយ…

ភ្ញាក់ផ្អើលពលរដ្នថាលោក ថាវ ទុំ បន្ទាប់ពីចេញពីពន្ធនាគាអាចរៀបដីបានរាប់រយហិកតាក្នុងតំបន់ក្បែរមាត់ទន្លេ

កំពង់ធំ= ភ្ញាក់ផ្អើលពេលលឺពលរដ្នថា លោក ថាវ ទុំ បន្ទាប់ពីចេញពីពន្ធនាគា មានដីព្រៃលិចទឹកក្នុងតំបន់៣ ដូចជាតំបន់ក្បាលតាពីរ តំបន់ក្រពើស្គម រាប់រយហិកតា ហើយដីទាំងនោះមានចំងាយត្រឹមតែ២គីឡូម៉ែត្រពីមាត់ទន្លេ ក្នុងឃុំចំណារក្រាម ស្រុកស្ទោង ខេត្តកំពង់ធំ​។ ពាក់ព័ន្ធនិងការចោតប្រកាន់ខាងលើនេះ​ លោក ថាវ ទុំ បានបកស្រាយក្នុងកិច្ចសម្ភាសតាមទូស័ព្ទនៅព្រឹកថ្ងៃទី២២ខែ មិនា ឆ្នាំ២០២០ថា បន្ទាប់ពីលោកចេញពីពន្ធនាគា លោកបានសន្យាជាមួយថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋានថា លោកមិនជាប់ពាក់ព័ន្ធនិងការឈូសឆាយដីតំបន់ព្រៃលិចទឹកទៀតទេ ហើយដីតំបន់ខាងលើនៅឆ្ងាយពីមាត់ទន្លេ៨គីឡូម៉ែត្រ បច្ចុប្បន្នពលរដ្នកំពុងអាស្រ័យផល! លុះសួរពលរដ្នវិញថាដីក្នុងតំបន់ខាងលើសុទ្ធសឹងតែជាដីលោកទុំទាំងអស់ ពលរដ្នថ្លែងថា…

រថយន្ដដឹកអាកុលបុកបង្គោលភ្លើងឆ្លងចរន្តឆេះខ្លោចតៃកុងឡាន ស្លាប់យ៉ាងអាណោចអាធម្ម

កំពង់ធំ៖ ពិតជាគួរអោយអាណោចអាធ័មមែន តៃកុងឡានងងុយដេក បើករ៉េចង្កូតបុកបង្គោលភ្លើង ឆ្លងចរន្តអគ្គីសនីយក្នុងឡាន បង្ករឲ្យឆេះឡានរួមទាំងអាកុលក្នុងឡានពេញ បណ្តាលឲ្យភ្លើងឆេះតៃកុងឡាន ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២៣ និង៤៥ នាទីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ត្រង់គីឡូម៉ែត្រលេខ១០៧-១០៨ ស្ថិតក្នុងភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ យោងតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកស៊ីណា មួយគ្រឿង កំពុងតែបើកបរ នៅលើកំណាត់ផ្លូវជាតិលេខ០៦ លុះមកដល់ចំនុចកើតហេតុ ស្រាប់តែ រថយន្តរ៉េចង្កូតពេញ ផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង…