ព័ត៌មានថ្មីៗ

លោកជំទាវ លំ គន្ធារី  ជួបជាមួយអតីតគណបក្សភ្លើងទៀន៨គ្រួសារ ដែលស្ម័គ្រចិត្តមករួមជីវភាពជាមួយគណបក្សប្រជាជន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង ប្រតិភូរដ្ឋបាលក្រុង ,សង្កាត់បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់វីរៈកងទ័ពជួរមុខ ៤គោលដៅ ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ២ គោលដៅ នៅក្នុងដែនជម្រកសត្វព្រៃ បឹងពែរ មហន្តរាយព្រៃឈើនៃការទន្ទ្រានយកដីរដ្ឋយ៉ាងគឃ្លើនពីសំណាក់អ្នកមានអំណាច និងសញ្ញាណនៃអំពើពុករលួយជាប្រព័ន្ធ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់​បទបញ្ជា ៣ ចំណុច ដល់​កងកម្លាំង​ចម្រុះ​ក្នុងការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាបបទល្មើសនេសាទខុសច្បាប់

ឯកឧត្តមទៀ សីហា អភិបាលខេត្ត ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ និង សកម្មភាពរុះរើក្លោងទ្វារ

សៀមរាប= ផ្លូវមួយខែ្សប្រវែង ២ពាន់៣៤៥ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៣ គឺភូមិកន្ត្រក , គោកក្រសាំង និង ភូមិភ្ញាជ័យ នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវបានឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំក្រុមការ ងារចុះពិនិត្យមើលការសាងសង់ផ្លូវ និង សកម្មភាពក្នុងការរុះរើក្លោងទ្វារ របងសង្ក័សី ដោយស្ម័ត្រចិត្តរបស់ម្ចាស់ដីគម្រោងអភិវឌ្ឍន៍ នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២០ ។…

បុរសម្នាក់ក្រោយពីលែងលះប្រពន្ធស្រាបតែលួចចង់ករសំលាប់ខ្លួនដោយសារជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

កំពង់ធំ=បុរសម្នាក់ក្រោយពីលែងលះប្រពន្ធជិត១ឆ្នាំនឹកកូនពេក ទ្រាំមិនបានក៏សុំឪពុកម្តាយទៅលេងកូននៅខេត្តបាត់ដំបង តែឪពុកម្តាយប្រាប់ថាកូនកុំទៅអីក្រែងគេធ្វើបាបព្រោះប្រពន្ធឯងមានប្តីថ្មីទៀតហើយ.ដោយអារម្មណ៍វិលវុលបុរសរូបនោះគិតខ្លីបញ្ចប់ជីវិតដោយចង.ក.ធ្វើអត្តឃាតខ្លួនឯង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចតំបន់ត្រពាំងសាំក្រៃខាងកើត ភូមិគគីរចំងាយប្រហែល ៣០០០ម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានអោយដឹងថាសពឈ្មោះ ភឿន ភីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែ មុខរបរ ធ្វើស្រែនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ តាមការបំភ្លឺរបស់ឈ្មោះ មួន…

ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ប្រគេនទ័យទានព្រះសង្ឃវត្តក្រាំងដីមាស និងចុះចែកអំណោយជនពិការនិងពលរដ្ឋទីទ័ល់ក្ររស់នៅក្នុងបឹងទន្លេសាប

ខេត្តកំពង់ឆ្នាំង៖ លោក អ៊ិត សុធាព្រះរាជអាជ្ញា អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង រួមទាំងសហការី បានអញ្ជើញ នាំយកទ័យទាន ប្រគនដល់ព្រះសង្ឃ ដែលគង់នៅវត្តក្រាំងដីមាស ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឆ្លៀតឳកាសក្នុងថ្ងៃឈប់សម្រាកវិសាខបូជា រួមទាំងបាននាំអំណោយមួយចំនួន ចែកទានដល់ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពទីទ័ល់ក្រ រស់នៅក្នុងបឹងទន្លេសាប។ លោកអ៊ិត សុធា បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញ ពីឯកឧត្តម កើត…

កិច្ចប្រជុំសាមញ្ញលើកទី១២របស់ក្រុមប្រឹក្សាខេត្តសៀមរាប

សៀមរាប=​កិច្ចប្រជុំសាមញ្ញលើកទី១២របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នាព្រឹកថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ដែលមានរបៀបវារៈមានចំនួន៥ចំណុចជាសំខាន់ ក្នុងនោះជាលទ្ធផលដែលកត់សម្គាល់ គឺការអនុម័តរបស់កិច្ចប្រជុំទៅលើ៤របៀបវារៈ អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត , សេចក្តីព្រាងរបាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត និង អនុម័តលើតារាងក្របខ័ណ្ឌអភិវឌ្ឍន៍ ខេត្ត និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេល៥ឆ្នាំ ២០២០ .២០២៤ និង អនុម័តលើសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំ គម្រោង រដ្ឋបាលខេត្តសៀមរាប ។ កិច្ចប្រជុំសាមញ្ញលើកទី១២នេះ ដឹកនាំដោយឯកឧត្តម អ៊ឹង ហឿន…

ស្រុកចំនួនបីក្នុងសៀមរាបរងគ្រោះខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងផ្គររន្ទះបាញ់បណ្ដាលអោយខូចខាតទ្រព្យសម្បត្តិ របួសមនុស្សនិងសត្វ

សៀមរាប៖ ស្រុកចំនួនបីរងគ្រោះដោយសារខ្យល់កន្ត្រាក់លាយឡំនិងភ្លៀង ផ្គររន្ទះបាញ់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋមួយចំនួន ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០ នៅស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និង ស្រុកអង្គរជុំ ខេត្តសៀមរាប។ សមត្ថកិច្ចបានអោយដឹងថា ស្រុកប្រាសាទបាគង ៖ កាលពីវេលាម៉ោង ១៨និង១៧ នាទីល្ងាចថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០ បណ្តាលរបើកដំបូលផ្ទះ១០ខ្នង និងរលំផ្ទះ១ខ្នង សរុបចំនួន ១១ ខ្នងផ្ទះ (១១គ្រួសារ)​និងរបួសមនុស្ស១នាក់។ យោងតាមរបាយការណ៍បញ្ជាក់ថា៖១-នៅភូមិល្វា ចំនួន៥គ្រួសារ របើកដំបូលផ្ទះ។ ២-នៅភូមិសួង ៥គ្រួសារ របើកដំបូលផ្ទះ៤ខ្នង…

ប្ដីប្រចណ្ឌប្រពន្ធយកកាំបិតចាក់ប្រពន្ធរបួសធ្ងន់ រួចចាក់ខ្លួនឯងស្លាប់

ខេត្តសៀមរាប=មានរឿងគួរឲ្យហួសចិត្តមួយ ដោយសារតែប្ដីប្រចណ្ឌប្រពន្ធ បានប្រើហិង្សាយកកាំបិតចាក់ប្រពន្ធឲ្យរងរបួសធ្ងន់ រួចទើបចាក់ខ្លួនឯងបណ្ដាលឲ្យស្លាប់ ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែជាប់វត្តត្រកៀត ក្រុមទី៤ ក្នុងភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសជាប្ដីឈ្មោះ វង់ ផុស ហៅញាញ អាយុ៣២ឆ្នាំ ស្រុកកំណើតនៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។រីឯប្រពន្ធឈ្មោះ បោះ គឿន អាយុ២៥ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ។…

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀនមួយចំនួន

ខេត្តកំពង់ធំ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់និងដកហូតបានសារធាតុញៀនចំនួន១៤ កញ្ចប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង ២៩ នាទី ថ្ងៃ អង្គារ ១៤កើត ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ…

រថយន្តដឹកឈើបើកជៀសគោយន្តរេចង្កូតធ្លាក់ផ្លូវស្លាប់ម្នាក់រងរបួសធ្ងន់ ២នាក់

ខេត្តកំពង់ធំ៖ មនុស្សម្នាក់បានស្លាប់និង២នាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តដឹកឈើបើកជៀសគោយន្ត ហើយជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៨នាទី( ជិតភ្លឺ )ឈានចូលថ្ងៃទី៦ខែឧសភាឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦២ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ២២-២៣ ស្ថិតក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌បៃតងពាក់ស្លាកលេខ ភ្នំពេញ 2M-1751 ផ្ទុកឈើប្រភេទលេខ២និងឈើក្រៅលំដាប់បើកបរដោយ ឈ្មោះ ឌុក ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិព្រៃគុយ ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត មុខរបរ…

កម្លាំងអាវុធហត្ថឃាតខ្លួនស្ត្រីម្នាក់លួចកាត់ខ្សែករក្មេង

សៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាបឃាតខ្លួនស្ត្រីម្នាក់លួចកាត់ខ្សែករក្មេងប្រុសម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ សុខ លី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់ស្រះចក ខណ្ឌទួកគោក រាជធានីភ្នំពេញ បានធ្វើសកម្មភាពយកកន្ត្រៃកាត់ក្រចក កាត់ខ្សែកប្លាទីនទម្ងន់ ០៣ជី ពីកូនប្រុស ជនរងគ្រោះ ឈ្មោះ…