កំពង់ចាម៖ ទីតាំងអនឡាញប្រជល់មាន់ដ៍ធំមួយកន្លែងទល់មុខផ្សារផ្អាវក្នុងហាងលក់កាហ្វេជ្រកក្រោមស្លាកយីហោ ឈុន ហួត ហៅ ទ្រី អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាម។

ប្រជាពលរដ្ឋបានអោយដឹងថាទីតាំងអនឡាញប្រជល់មាន់ដ៍ធំនេះ បានបើកលេងជាយូរណាស់មកហើយ អាជ្ញាធរ និងសមត្តកិច្ចនៅក្នុងមូលដ្ឋានធ្លាប់បានចុះធ្វើការណែនាំនឹងធ្វើកិច្ចសន្យាម្ដងហើយ តែមិនញញើតនោះទេ មានតែគគ្លើលបន្ថែមទៀត។ប្រជាពលរដ្ឋជាច្រើននៅទីនោះ សូមធ្វើការអំពាវនាវទៅដល់ ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម និង ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្ដកំពង់ចាម គួរមានចំណាត់ការណ៍ ចំពោះទីតាំងខាងលើនេះផង ដើម្បីជៀសវាងនូវករណីអំពើចោរកម្ម និងភាពអសន្តិសុខនៅក្នុងភូមិឃុំ។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញ ទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិឃុំ ត្រង់ដែលទីតាំងអនឡាញប្រជល់មាន់ដ៍ធំមួយកន្លែងទល់មុខផ្សារផ្អាវហាងលក់កាហ្វេជ្រកក្រោមស្លាកយីហោឈុន ហួតហៅ ទ្រី បាននឹងកំពុងបើកលេងរាល់ថ្ងៃពុំទាន់មានសមត្ថកិច្ចមិនទាន់បង្រ្កាប ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំងអនឡាញប្រជល់មាន់ដ៍ធំមួយកន្លែងទល់មុខផ្សារផ្អាវហាងលក់កាហ្វេជ្រកក្រោមស្លាកយីហោឈុន ហួតហៅ ទ្រីនេះដែរឬទេ?៕




