កំពង់ធំ= ជាក់ស្ដែងនៅថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០ នេះលោកស៊ិនវិរៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងលោកសាយវា សនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យទៅលើដីព្រៃដែលលោកថូ គឹមស៊ន ដាក់គ្រឿងចក្រទៅឈូសឆាយនៅចំណុច ភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ការដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យទៅលើផ្ទៃដីដែលឈូសឆាយដីព្រៃនោះ មូលហេតុមកពីលោកថូ គឹមស៊នដែលជាប្រធានការិយាល័យអន្តរវិស័យស្រុកស្ទោងបានសរសេររបាយការណ៍លាបពណ៌នឹងវាយប្រហាយ៉ាងចាស់ដៃរិះគន់ទៅដល់ស្ថាប័នចុះអនុវត្តច្បាប់ និងស្ថាប័នកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលចុះបង្ក្រាបគ្រឿងចក្ររបស់លោកកាលពីថ្ងៃទី ២៩ឧសភាឆ្នាំ ២០២០កន្លងមក។

នៅក្នុងរបាយការណ៍ដែលលោកថូ គឹមស៊នធ្វើជូនទៅក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង សុទ្ធតែរបាយការណ៍លាបពណ៌និងវាយប្រហារទៅលើស្ថាប័នអនុវត្តច្បាប់ដោយគ្មានការពិតទាំងអស់ចំណុចនេះហើយដែលធ្វើឲ្យលោកស៊ិន វិរៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបាន ដឹកនាំក្រុមការងារចុះទៅផ្ទាល់នៅកន្លែងដីព្រៃដែលឈូសឆាយនោះ រួចហើយនៅពេលត្រឡប់មកវិញលោកសាយវាសនាព្រះរាជអាជ្ញារងបានដឹកនាំការប្រជុំជាមួយក្រុមការងារនៅសាលាស្រុកស្ទោងដើម្បីឲ្យក្រុមការងារឡើងមានយោបល់ម្ដងម្នាក់ម្ដងម្នាក់ពាក់ព័ន្ធនិងដីព្រៃចំនួនជាង ២០០ ហិកតាដែលលោកថូ គឹមស៊នយកគ្រឿងចក្រទៅដាក់ឈូសឆាយនោះ ។

ការធ្វើរបាយការណ៍ចោទប្រកាន់របស់លោកថូ គឹមស៊នទៅលើស្ថាប័នអនុវត្តច្បាប់និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំប្រហែលជាមិនចប់ទេដោយសារតែកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំមិនសុខចិត្តក្នុងការចោទប្រកាន់របស់លោកថូ គឹមស៊ន ទី ១ លោកថូ គឹមស៊នបានចោទប្រកាន់ថាកម្លាំងកងរាជអាវុធហត្ថទៅចាប់គ្រឿងចក្រនេះមិនមើលចំណារបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំហើយយកចំណារបស់ឯកឧត្តមខេត្តកំពង់ធំមកជាន់ឈ្លី។ ទី ២ លោកថូ គឹមស៊នបានចោទប្រកាន់ទៅលើកម្លាំងកងរាជអាវុធហត្ថថានៅពេលដែលចុះប្រតិបត្តិការនោះមានដេញចាប់ប្រជាពលរដ្ឋរត់ពេញព្រៃនឹងដុតបំផ្លាញសម្ភារៈ។ ទី៣ ការចោទប្រកាន់ទៅលើកម្លាំងកងរាជអាវុធហត្ថថាវ៉ៃកំទេចទ្វាររបងចោល តែផ្ទុយទៅវិញគឺជាទង្វើរបស់លោកថូ គឹមស៊នធ្វើដោយខ្លួនឯងទាំងអស់ សូមមើលរបាយការណ៍របស់លោកថូ គឹមស៊នដែលដាក់ភ្ជាប់ទៅជាមួយនៅខាងក្រោមនេះពិតជាមិនធម្មតាទេ។

