តពោធិ៍សាត់៖ សម្ដីស្រ្តីជាប្រពន្ធក្នុងបណ្ដឹងទៅនគរបាល ប្ដីប្រមុឹកគ្មានចេះអ្វីក្រៅពីផឹកសុីស្រវឹងអ៊ួទីនួចូលផ្ទះម្ដងៗ រករឿងជេ.បញ្ចោ.ប្រមាថ.គំរាម.សម្លាប់គប់ដេញវាយ.កាប់ប្រពន្ធ និងកូនៗ ទ្រាំលែងបានហើយប្ដឹងនគរបាលជំនាញព្រហ្មទណ្ឌចាត់ការម្ដង ព្រោះអប់រំពីអ្នកភូមិផងរបងជាមួយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល នគរបាលនៃអធិការដ្ឋានស្រុកឡើងសាំអស់ទៅហើយ ។

ក្នុងបណ្ដឹងខាងលើបន្តថា ជាក់ស្ដែងថ្មីនេះ នាព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច ទទួលបទបញ្ជាអធិការនគរបាលស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង វ៉ាត ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បណ្ដឹងស្រ្តីជាប្រពន្ធបន្តទៀតថា ស្ទើរតែគ្មានអ្វីរៀបបរាបនោះឡើយ ព្រោះនណាៗក៍គេដឹងអំពីសកម្មភាពលោកប្ដីគាត់ដែរ ប៉ុន្តែជាក់ស្ដែងនៅវេលាខាងលើ លោកប្ដីរបស់គាត់ពេលមកពីផឹកសុីខាងក្រៅ បានរករឿងជេប្រមាថយកកាំងបិតដេញកាប់ និងគប់លើខ្លួន និងកូនស្រី ថែមទាំងយកដែកថ្នាំងអំពៅគប់ចំឆ្អឹងខ្នងកូនស្រីម្នាក់ផ្សេងទៀត បណ្ដាលឲ្យរងរបួស ដូច្នេះគាត់ទ្រាំមិនបានទេ បើនៅតែយ៉ាងនេះៗ មានអ្នករងគ្រោះធ្ងន់ធ្ងរជាក់ជាមិនខាន ចឹងម្ដងនេះសុំឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមនីតិវិធីទៅចុះ ។