បុរសចំណាស់ម្នាក់ត្រូវកាឡេថងដឹកឈើបុកស្លាប់យ៉ាងអាណោចអាធម្ម
កំពង់ធំ= លោកតាចំណាស់ម្នាក់ត្រូវកាឡេថងបុកពីក្រោយក្នុងទិសដៅស្របគ្នា បណ្ដាលអោយដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២០ ត្រង់ចំនុចកែងទឹកស្អាត ក្នុងភូមិ អូរត្នោត ឃុំងន ស្រុកសណ្ដាន ខេត្តកំពង់ធំ។ តាមការរៀបរាប់របស់កូន ជនរងគ្រោះ បានអោយដឹងថា ឪពុករបស់ខ្លួនត្រូវកាឡេថង បុកពីក្រោយខណះពេលគាត់ជិះកង់ទៅបុណ្យ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ សពមានឈ្មោះ ចាន់ វ៉ាន អាយុ ៧២ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។…
ពលរដ្នរឹះគន់លោកមេឃុំពង្រលើនិងអនុភូមិស្វាយចេកសុំច្បាប់ស្ដារបាតបឹងបែរជាលក់អាចម៍អោយម្ចាស់ឡឥដ្ឋយកលុយដាក់ហ៊ោប៉ៅ
សៀមរាប= លោកមេឃុំពង្រលើ និងអនុភូមិ ស្វាយចេក ត្រូវបានប្រជាពលរដ្នក្នុងភូមិស្វាយចេក រឹះគន់ថា កំពុងតែបោកប្រាស់ពួកគាត់អោយគាំទ្រ ការសុំច្បាប់ស្ដារបាតបឹងស្វាយចេក ដើម្បីរក្សាទឹកទុកនៅរដូវប្រាំងសំរាប់ប្រើប្រាស់រួមគ្នាអោយបានដល់ប្រជាពលរដ្នអាស្រ័យផលដំណាំផ្សេងៗ តែរហូតមកដល់ពេលនេះជិត៣ឆ្នាំហើយ មិនឃើញស្ដារបឹងបានលទ្ធផលជាដុំកំភួននោះឡើយ ឃើញតែរណ្ដៅចោះៗ ជាច្រើនកន្លែងជីកយកអាចម៍ដីលក់អោយ លោក ឡេង ថៅកែឡធ្វើឥដ្នតែប៉ុណ្ណោះ លុះមកដល់ពេលនេះទាំងមេភូមិ ទាំងប្រជាពលរដ្ន និងអាជ្ញាធរស្រុកជីក្រែង ស្រង៉ាកចិត្ត ដោយលិចលឺដំណឹងថា ការសុំច្បាប់ស្ដារបឹងខាងលើនេះគឺគ្រាន់តែជាការជីកយកអាចម៍ដីលក់យកលុយដាក់ហោប៉ៅតែប៉ុណ្ណោះ មិនមានឆន្ទះស្ដារបឹងពិតប្រាកដនោះទេ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ស្វាយចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រជាពលរដ្ឋក្នុងភូមិស្វាយចេកបានប្រាប់ថាពួកគាត់មិនសប្បាយចិត្តរឿងលោក សាន…
មេព្រៃផ្នែកសណ្ដាន់ចាប់រថយន្តដឹកឈើបានមិនឲ្យអ្នកសារព័ត៍មានថតរូបផ្សាយទេប្រហែលទុកដោះលែងស្ងាតៗ
កំពង់ធំ: នៅយប់ថ្ងៃទី២៩ខែមេសាឆ្នាំ២០២០កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ឃាត់ចាប់បានរថយន្តកូរ៉េមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង. 3A 2583ដឹកឈើចង្រៀកចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ស្នាក់ការបរិស្ថានអូរងាវដែលមាន លោក ជា គឹមគង់ ជាមេស្នាក់ការឈរជើងនៅទីនោះ។ក្រោយមកខាងជំនាញផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ធ្វើការចាប់បានហើយ ពេលអ្នកសារព័ត៏មានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅ លោក ឃឹន វណ្ណ: នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ដើម្បីសុំរូបភាពនិងរបាយការណ៍តែលោក ឃឹន វណ្ណ: បែរជាឆ្លើយតបមកសារព័ត៍មានវិញថាលោកមិនឲ្យអ្នកព័ត៍មានណាថតរូបភាពរថយន្តដឹកឈើនោះបង្ហោះទេព្រោះរថយន្តដឹកឈើរបស់ ឈ្មោះ ខ្លី ជារបស់គ្នាយើងទេ។ លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ ត្រូវបានគេដាក់រហ័សនាមថាជាមន្រ្ដីអសកម្ម ខលទូរស័ព្ទចូលហើយគ្មានអ្នកទទួលម្ដងណានោះទេទោះបីមានរឿងធំប៉ុណ្ណាក៏ដោយ។ក្នុងការចាប់បង្រ្កាបរថយន្តដឹកឈើខាងលើនេះត្រូវបានមតិខ្លះថាប្រហែលជាទុកដោះស្រាយស្ងាតៗហើយទើបខ្លាចអ្នកសារព័ត៍មានធ្វើការផ្សាយព័ត៍មានបែបនេះ។ ទើបនៅព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២០នេះ លោក…
ក្រោយរឹបអូសត្រាក់ទ័រ២គ្រឿងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លូនអ្នកស៊ីឈ្នួលបើកគ្រឿងចក្រ២នាក់ ធ្វើតាមអ្នកបញ្ជានៅភ្នំពេញ
សៀមរាប ៖ ក្រោយពីកម្លាំងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក អាជ្ញាធរមូលដ្ឋានចុះបង្ក្រាបសកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋមួយកន្លែងនៅក្នុងស្រុកជីក្រែងហើយចាប់ឃាត់ត្រាក់ទ័រចំនួន២គ្រឿងរួចមក សមត្ថកិច្ច្ចចម្រុះបានឈានដល់ឃាត់ខ្លួនអ្នកស៊ីឈ្នួលបើកត្រាក់ទ័របានពីរនាក់នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិចេក ឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាប ជាកន្លែងដែលប្រព្រឹត្តបទល្មើស។ នៅល្ងាចថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២០នេះបើតាមប្រភពព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ លោក ភោគ វីរ: បានឲ្យដឹងថា កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យ២នាក់ជាម្ចាស់គ្រឿងចក្រមាន ឈ្មោះ អ៊ិន ហេង ភេទប្រុស រស់នៅ ភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប និងឈ្មោះ…
ក្រុមអ្នកតវ៉ាជាង២០០នាក់ទាមទាអោយតុលាការខេត្តសៀមរាបដោះលែង លោក ឌីម សួនណាត
សៀមរាប៖ ក្រុមអ្នកតវ៉ាសុទ្ធតែជាអ្នកសិល្បៈល្បីៗឈ្មោះ ជាង២០០នាក់ បានទាមទាអោយតុលាការដោះលែង លោក ឌីម សួនណាត ប្រធានក្រុមហ៊ុន អ៊ីណារីតា ក្នុងនោះមានអ្នកនាង ខាត់ សុឃីម តំណាងប្រជាពលរដ្ឋជាង២ពាន់គ្រួសារបាន ផ្ទុះការតវ៉ាទ្រង់ទ្រាយធំលើកទី២ នៅមុខសាលាដំបូងខេត្តសៀមរាប ហេតុការណ៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។ ការផ្ទុះការតវ៉ាទ្រង់ទ្រាយធំជាលើកទី២ នៅមុខសាលាដំបូងខេត្តសៀមរាបគឺទាមទារអោយតុលាការដោះលែង លោក ឌីម សួនណាត ប្រធានក្រុមហ៊ុន អ៊ីណារីតា Enarita បន្ទាប់ពីជាប់ឃុំខ្លួនអស់រយៈពេលជាង៩ខែ រួចមកហើយ ទោះបីយ៉ាងណា…
មន្ទីរកសិកម្មខេត្តកំពង់ធំដាស់ទឿនដល់ម្ចាស់កសិដ្ឋានបើសង្ស័យថាមានជំងឺឆ្លងត្រូវរាយការណ៍ដល់ក្រុមជំនាញជាបន្ទាន់
កំពង់ធំ៖ ដោយអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងបទដ្ឋានពាក់ព័ន្ធ ពិសេសសេចក្តីណែនាំលេខ ១៥២ ណណន.កសក ចុះថ្ងៃទី០៣ ខែមេសា…
មន្ទីរកសិកម្មខេត្តកំពង់ធំ ជំរុញឲ្យកសិករបង្កើនការចិញ្ចឹមសត្វក្នុងស្រុក ដើម្បីបំពេញតម្រូវការទីផ្សារ
កំពង់ធំ៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០បានដឹកនាំមន្រ្តីជំនាញសុខភាពសត្វ ចុះពិនិត្យមើលទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ លោក ប៉ែន វណ្ណរិទ្ធ លើកឡើងថា ក្នុងនាមក្រសួងកសិកម្ម ដែលមានមន្ទីរកសិកម្ម ជាសេនាធិការ កំពុងធ្វើការយ៉ាង ជិតស្និតជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសមន្រ្តីជំនាញសុខភាពសត្វ តែងតែចុះទៅពិនិត្យ នៅតាមទីតាំងចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារខ្នាតតូច និងជាម្ចាស់កសិដ្ឋានខ្នាតតូច និងមធ្យម…
ឃាតខ្លួនក្រុមញៀនល្បែងស៊ីសង១១នាក់និងសម្ភារះល្បែងមួយចំនួន
សៀមរាប = កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្រ្កាប់ក្រុមញៀនល្បែងស៊ីសងដោយឃាតខ្លួនមនុស្ស១១នាក់និងសម្ភារះល្បែងមួយចំនួន ដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ អោយចុះបង្រ្កាប់ល្បែងស៊ីសងគ្រាប់ឡូតូ និងបៀរ)ខុសច្បាប់ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ (ក្រឡុក នៅចំណុចតូបជួលលក់ឥវ៉ាន់ចាប់ហ៊ួយ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។ សមត្ថកិច្ចបានអោយដឹងថា ជាលទ្ធផល ឃាត់អ្នកលេងបានចំនួន១១នាក់:ទី១.ឈ្មោះ លាង ស្រីលុច ភេទស្រី អាយុ៣២ឆ្នាំ មេផ្ទះ រស់នៅភូមិអញ្ចាញ…
ស្ពានថ្មមួយចំណាយថវិកាអស់ជិត៤០ម៉ឺនដុល្លាររួចមកហើយ បានផ្អាកដំណើរការ ព្រោះតែខ្វះកញ្ចប់ថវិកា ដើម្បីបញ្ចប់លើគម្រោងសាងសង់ស្ពាន
កំពង់ធំ៖ ព្រះគ្រូចៅអធិការ និងគណៈកម្មាការអាចារ្យវត្ត បានអំពាវនាវ ដល់សប្បុរសជននានាទាំងនៅទីជិត និងទីឆ្ងាយទាំងអស់ ចូលជាបច្ច័យ ដើម្បីបានដាក់អោយដំណើរការសាងសង់ស្ពានថ្មមួយឆ្លងកាត់ដងស្ទឹងសែនស្ថិតនៅក្នុង ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់បំរើអោយវិស័យព្រះពុទ្ធសាសនា និងវិស័យសាធារណៈនានាជាច្រើនទៀត ជាពិសេស សម្រាប់តភ្ជាប់ដង្ហើមសេដ្ឋកិច្ចគ្រួសារ នៅក្នុងតំបន់នោះ អោយមានលក្ខណៈកាន់តែប្រសើរឡើងថែមទៀត។ ស្ពាននេះត្រូវបានសាងសង់ឡើង ក្រោមការផ្តួចផ្តើមគំនិត និងដឹកនាំការសាងសង់ ដោយព្រះគ្រូចៅអធិការ និងគណៈកម្មាការអាចារ្យវត្ត « កំពង់ស្វាយ » ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត រួមជាមួយសប្បុរសជននានា ដែលបានបរិច្ចាគធនធានថវិកា ជួយដល់ដំណើរការសាងសង់ស្ពាននោះ…
