(កំពង់ធំ)៖ ទាស់ទែងពាក្យសំដីគ្នា ជនបង្កផ្ទុះកំហឹងទាញពូថៅកាប់ជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ចូនទៅព្យាបាលនៅមនី្ទពេទ្យខេត្តកំពង់ធំ, ជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។ករណីហិង្សាដោយចេតនាមានអាវុធ(ពូថៅ) កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានបងប្អូនដឹកបញ្ចូនទៅព្យាបាលនៅមនី្ទពេទ្យខេត្តកំពង់ធំ។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៨ និង ០០ នាទី នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដែលបង្កឡេីងដោយជនសង្ស័យម្នាក់ឈោ្មះ សៀប ហ៊ុយ ភេទប្រុស អាយុ ១៨ ឆាំ្ន ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិអណ្តូងព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានយកពូថៅកាប់ទៅលេីជនរងគ្រោះឈោ្មះ ហូ ហៀង ភេទប្រុស អាយុ ៣០ឆាំ្ន ជនជាតិខ្មែរ នៅភូមិអណ្តូងព្រីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវរបួសចំកញ្ចឹងក ០១កន្លែង ចំដោះខាងឆ្វេង០១កន្លែង ចំកំភួនដៃ០១កន្លែង បណា្ដលអោយរងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ចូនទៅព្យាបាលនៅមនី្ទពេទ្យខេត្តកំពង់ធំ។


មូលហេតុ: បណ្ដាលមកពីទាស់ទែងពាក្យសំដីគ្នា ។
ករណីនេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញយេីងបានកំពុងចាប់ឃាត់ខ្លួន ជនបង្កនៅអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ដើម្បីកសាងសុំនុំរឿងតាមនិតិវិធី ៕