(កំពង់ធំ)៖ ជនសង្ស័យ០១នាក់ រួមនិងជ័រកៅស៊ូចំនួន៧០០គីឡូក្រាម ត្រូវបានសន្តិសុខក្រុមហ៊ុនចេញល្បាតប្រទះឃើញកំពុងទិញ ហើយបានឃាត់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ច ហេតុិការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥ និង ២០នាទី ថ្ងៃទី ០១ មិថុនា ២០២០ នៅចំនុចចំការចន្ទីក្រោយផ្ទះជនសង្ស័យតំបន់អូបឹងរូង បរិវេណកសិដ្ឋាទី១ ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ករណីទទួលផលចោរកម្មទិញជ័រកៅស៊ូដោយខុសច្បាប់ប្រព្រិត្តដោយជនសង្ស័យឈ្មោះ មាន មិន ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរ(កសិករ)បានធ្វើសកម្មភាពទទួលទិញផលជ័រកៅស៊ូពីកម្មករបានមកពីអំពើលួចពីចំការរបស់ក្រុមហ៊ុនដោយសន្តិសុខក្រុមហ៊ុនចេញល្បាតប្រទះឃើញកំពុងទិញបានឃាត់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ច។
វត្ថុតាងជ័រកៅស៊ូចំនួន៧០០គីឡូក្រាម និងជញ្ជីងថ្លឹងចំនួន១(មួយ)។
ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕