(កំពង់ធំ)៖ សូមជូនដំណឹង! ពលរដ្ឋនៅខេត្តកំពង់ធំ អាចទៅធ្វើឆៀករថយន្ត ក្នុងខែមិថុនាមាន៣លើក គឺលើកទី១ចាប់ពីថ្ងៃទី០១-០៥ លើកទី២ ចាប់ពីថ្ងៃទី០៨- ១២ និងលើកទី៣ចាប់ពីថ្ងៃទី២២-២៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជូនម៉ាស៊ីន ចល័តមកដល់ហើយខេត្តកំពង់ធំហើយ។

សូមជូនដំណឹង! ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CMVIC បាននាំយកម៉ាស៊ីនត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្តចល័តទៅដល់ខេត្តកំពង់ធំហើយ ដើម្បីត្រួតពិនិត្យ (ឆៀក) រថយន្តទៅតាមកាលបរិច្ឆេទដែលមាន៣លើក គឺលើកទី១ ចាប់ពីថ្ងៃទី០១-០៥ លើកទី២ ចាប់ពីថ្ងៃទី០៨-១២និងលើកទី៣ទី៣ចាប់ពីថ្ងៃទី២២-២៦។ទីតាំងសម្រាប់ការឆៀករថយន្តធ្វើឡើងនៅពហុកីឡាដ្ឋានខេត្តនៅតាមផ្លូវជាតិលេខ៦ស្ថិតនៅភូមិរូង ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានថ្លែងថា ចំពោះម្ចាស់យានយន្តចាស់ត្រូវយកមកជាប់ជាមួយនូវវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ និង COPY ប័ណ្ណសំគាល់យានយន្ត (កាតគ្រី) មួយសន្លឹក និងចំពោះយានយន្តថ្មីត្រូវ COPY សន្លឹកពន្ធនាំចូលមួយសន្លឹក និង COPY អត្តសញ្ញាណប័ណ្ណចំនួនមួយសន្លឹក។

ការត្រួតពិនិត្យយានយន្តនេះ ជាការសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យដែលកាលពីមុន គឺម្ចាស់យានយន្ត ត្រួវទៅធ្វើការត្រួតពិនិត្យនៅឯខេត្តសៀមរាប ខេត្តកំពង់ចាម ឬរាជធានីភ្នំពេញ។ តែពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនចល័តធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយជូនបងប្អូន្រជាពលរដ្ឋ ។

លោកប្រធានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសុំឲ្យមានការយោគយល់ចំពោះការខ្វះខាតនិងចំណុចអវិជ្ជមាននៅពេលដែលធ្វើការត្រួតពិនិត្យជាពិសេសសូមឱ្យរៀបចំឱ្យមានរបៀបរៀបរយពីព្រោះថារថយន្តច្រើនធ្វើឱ្យមានការកកស្ទះ។
គួរបញ្ជាក់ផងដែរថារហូតមកដល់ពេលនេះក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលេខ៣៩បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនមានការយល់ដឹងជាពិសេសបានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងបានចូលរួមគោរពច្បាប់ចរាចរណ៍។




