(កំពង់ធំ)ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៩ លោកវណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក រួមទាំងក្រុមកាងារ បានចុះពិនិត្យមើលផ្លូវកំពង់ស្ថាបនាដើម្បីដោះស្រាយបញ្ហាលំបាករបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅក្នុងភូមិត្រឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ក្នុងឱកាសចុះពិនិត្យមើលការស្ថាបនានិងជួសជុលហេដ្ឋារចានសម្ព័ន្ធផ្លូវថ្នល់នោះលោក វណ្ណៈ សោភានិត ក៏បានលើកឡើងថាពីដើមឡើយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានការលំបាកដោយសារផ្លូវនេះជាផ្លូវរទេះខ្សាច់ឆ្លងកាត់អូរ ហើយជាតំបន់ចុងកាត់មាត់ញ៉ក(ក្នុងព្រៃ) ដែលបងប្អូនជនជាតិភាគតិច(គួយ)គាត់រស់នៅ ។ ពេលនេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ក្រោមនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ
ទាំងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ធនធានមនុស្សជាដើម ។

ជាមួយគ្នានេះលោកបានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយស្ថានាផ្លូវនេះឡើងដើម្បីសម្រួលការធ្វើដំណើរនិងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ សូមចូលរួមសហការ ក្នុងការរៀបចំប្រព័ន្ធលូរំដោះទឹកអមផ្លូវនិងយកចិត្តទុកដាក់ថែរក្សាផ្លូវដើម្បីមាននិរន្តរភាពប្រើប្រាស់បានយូរអង្វែងព្រោះមានផ្លូវមានក្តីសង្ឃឹម មានការរីកចម្រើន។
ជាមួយគ្នានេះដែរ លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យបានឲ្យដឹងថាផ្លូវដែលកំពង់ស្ថាបនានេះជាផ្លូវក្រាលគ្រួសក្រហម និងប្រភេទដីស មានប្រវែង ២០ គីឡូនិង ៤០០ម៉ែត្រ បាតក្រោម១២ម៉ែត្រ ខ្នងលើ៧ ម៉ែត្រដោយប្រើប្រាស់លូ ៥ កន្លែងនិងស្ពាន១កន្លែងប្រវែង១២ម៉ែត្រ ។លោកបានបន្តថាផ្លូវដែលស្ថាបនានេះជាគម្រោងស្ថាបនារបស់មូលនិធិស្រុក ឃុំ និងក្រុមហ៊ុន ដោយចេញពីចំណុចផ្លូវជាតិភូមិអណ្តាសដល់ភូមិតាឡែកព្រំប្រទល់ស្រុកសណ្តាន់ ក្នុងនោះ ទី១ គម្រោងក្រុមហ៊ុនសម្បត្តិផ្លាធីនឹមប្រវែង១០ គីឡូម៉ែត្រ លូ២កន្លែង ទី ២ គម្រោងក្រុមហ៊ុនលីហួរប្រវែង
៥ គីឡូម៉ែត្រ និងទី៣ គម្រោងមូលនិធិស្រុកនិងឃុំជាគម្រោងសាច់ប្រាក់ពលកម្មតាមរយះមន្ទីអភិវឌ្ឍន៍ជនបទខេត្តសម្រាប់ឆ្នាំ២០២០មានប្រវែង ៥ គីឡូ៤០០ម៉ែត្រ លូ ៣កន្លែង ស្ពាន១កន្លែង និងក្រាលគ្រួសក្រហម ១៦០០ ម៉ែត្រ ។





