ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ចុះផ្សព្វផ្សាយពីអនុក្រឹត្យលេខ១៩ អនក្រនិងកម្មវិធី “មតិយើង”
នៅសាកលវិទ្យាល័យសៅអ៊ីសថ៍អេយសៀ
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេច ១៩ អនក្រ និង តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ជូនដល់សាស្ត្រាចារ្យ និសិ្សតនៅសាកលវិទ្យាល័យសៅអ៊ីសថ៍អេយសៀ ខេត្តសៀមរាប ចំនួន១២៦នាក់ ក្រោមវត្តមាន ឯកឧត្តម ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងក្រុមការងារ ការិយាល័យប្រជាពលរដ្ឋខេត្ត និង លោកសាកលវិទ្យាធិការផងដែរ ។



ឯកឧត្តម ឡុក ឡងឌី បានបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋជាយន្តការអព្យាក្រឹតដែលបង្កើតឡើងនៅរដ្ឋបាល ខេត្ត សម្រាប់ទទួល និងដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ។ គោលបំណងសំខាន់នៃការផ្សព្វផ្សាយនេះ គឺការលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទីក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានបន្តទៀតថា ការផ្សព្វផ្សាយនេះ ក្នុងគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទនីតិវិធីនៃការទទួល និង សម្រុះសម្រួល ដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ ។ ការទទួល និង សម្រុះសម្រួលដោះស្រាយបណ្តឹង ដែលពាក់ពន្ធ័ និង ការផ្តល់សេវា ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ សាស្ត្រាចារ្យ និសិ្សតទាំងអស់ ក្រោយពេលទទួលបានចំណេះដឹង ពីការផ្សព្វផ្សាយនៅថ្ងៃនេះ សូមបានធ្វើការវាយតម្លៃខ្ពស់ពីការយល់ដឹងរបស់ប្អូនៗនិសិ្សត ពីខ្លឹមសារសំខាន់ៗនៃអនុក្រិត្យលេខ១៩ អនក្រ និងរបៀបការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង”នេះទៅ ត្រូវបន្តធ្វើការផ្សព្វផ្សាយ ដល់មិត្តភ័ក្តក្នុងសាកលវិទ្យាល័យ ក៏ដូចនៅតាមមូលដ្ឋានរបស់ខ្លួន សំខាន់សមាជិកក្នុងក្រុមគ្រួសារ និង អ្នកេជិតខាងខ្លួនផងដែរ ។




ឆ្លងតាមការបង្ហាត់បង្ហាញពីវាគ្មិន នៃការិយាល័យប្រជាពលរដ្ឋខេត្ត អំពីខ្លឹមសារសំខានៗនៃអនុក្រឹត្យលេខ១៩ អនក្រ និង ពីតួនាទី និងភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ និង ប្រមូលពាក្យបណ្ដឹងនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន, ធ្វើសម្រាំង វាយតម្លៃ និងបញ្ជូនពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ច, តាមដានការដោះស្រាយ និងជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹង, ស៊ើបអង្កេតបណ្តឹង លើកអនុសាសន៍ និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្ដឹង និង ការ
បង្ហាត់បង្ហាញលម្អិតអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ដល់សិក្ខាកាម ព្រោះកម្មវិធីនេះមានគោលបំណងផ្តល់ ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានបញ្ហាក្នុងមូលដ្ឋាន ឬភាពមិនពេញចិត្តលើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រង ដោយមានលក្ខខណ្ឌរក្សាការសម្ងាត់ជូនទៀតផង ។
ឆ្លងតាមការផ្សព្វផ្សាយនេះ ក៏មានក្មួយៗនិសិ្សតមួយចំនួន បានលើកជាសំណួរ ដែលពាក់ព័ន្ធទៅលើកសេវាសាធារណៈ និង អំពីអត្ថប្រយោជន៍ក្នុងពេលដាក់ពាក្យបណ្តឹងទៅការិយាល័យប្រជាពលរដ្ឋ ក៏ត្រូវបានវាគ្មិនយើងបានធ្វើការបកស្រាយនូវសំណួរផ្ទាល់មាត់ និង ជាលាយលក្ខ័អក្សរ ដោយបានពន្យល់ឲ្យសិក្ខាកាមកាន់តែបានស៊ីជម្រៅ ទៅលើតួនាទី ភារកិច្ច និង សិទ្ធអំណាចក្នុងដែនសមត្ថកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ ជូនដល់សិក្ខាកាមភ្លាមៗផងដែរ ៕








