Author: admin

ឯកឧត្តម អ៊ុន បុត្ត ដឹកនាំកិច្ចប្រជុំពង្រឹងការងារសម្របសម្រួលព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារព័ត៌មាន និងសាធារណមតិ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិក្នុងបណ្ដាញសង្គម ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីធានាបាននូវការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះសាធារណជន។ កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលក្រុង-ស្រុកទាំង៩ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ផងដែរ។ ក្នុងឱកាសនោះដែរ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានធ្វើបទអន្តរាគមន៍ស្ដីពីតួនាទី…

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា សម្រាប់យុវជនជំនាន់ទី១ នៃកម្មវិធី កសិកម្មធន់នឹងអាកាសធាតុសម្រាប់យុវជនជំនាន់ថ្មី

(កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំអញ្ជើញប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា សម្រាប់យុវជនជំនាន់ទី១ នៃកម្មវិធីកសិកម្មធន់នឹងអាកាសធាតុសម្រាប់យុវជនជំនាន់ថ្មី ស្ថិតនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជឺនី ម៉ូល័រJernej Muller ឯកអគ្គរដ្ឋទូតស្លូវីនៀរ ប្រចាំក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងសហការី លោកស្រី ឃឹម នីណា ប្រធានកម្មវិធីអភិវឌ្ឍន៍នៃអង្គការ NPA កម្ពុជា និងសហការី លោក…

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទិ៤ ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីសំណេះសំណាល ប្រគល់ និង​ទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយរបស់ឯកឧត្តម នួន ផារ័ត្ន ផ្ដល់ជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ និង​ត្រៀម​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ ។ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន…

​ទីបំផុត! ប៉ូលិសបញ្ជូនថៅកែនាំចូលសាច់មាន់បង្កកខុសច្បាប់ជាង ២០០តោន ទៅតុលាការ

​ភ្នំពេញ៖ ក្រោយបញ្ចប់ការសាកសួរ ទីបំផុតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនថៅកែ និងមេការនាំចូលសាច់បង្កកខុសច្បាប់ចំនួន ២នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ​ជនសង្ស័យទាំង ២នាក់ ដែលត្រូវបញ្ជូនទៅតុលាការ រួមមាន៖​ឈ្មោះ ភុត ប៊ុនហម៖ (ត្រូវជាប្ដីរបស់ឈ្មោះ អ៉ឹម សុផាន់ណារ៉ា) ជាម្ចាស់ឃ្លាំងស្តុកសាច់បង្កក ស្ថិតក្នុងសង្កាត់គោកកា ខណ្ឌព្រែកព្នៅ។​ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ៖ ជាមេការ (ចែញ៉) គ្រប់គ្រងឃ្លាំងស្តុកសាច់បង្កក ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ​ជាមួយគ្នានេះ សមត្ថកិច្ចកងរាជអាវុធហត្ថ…

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅស្រុកស្ទោង មិនសុខចិត្តចំពោះបុគ្គលម្នាក់ដែលរំលោភយកផ្លូវលំសាធារណៈធ្វើជាកម្មសិទ្ធិ

​​(កំពង់ធំ)៖ ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរភូមិ-ឃុំ ស្ថិតក្នុងភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានសម្តែងការមិនសុខចិត្តយ៉ាងខ្លាំង និងបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំ ដើម្បីជួយផ្សព្វផ្សាយ និងគោរពស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ជុំវិញករណីបុគ្គលឈ្មោះ ឈួន ចាន់ថន ដែលបានរំលោភយកដីផ្លូវលំសាធារណៈតាំងពីបុរាណមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន (មេភូមិ និងមេឃុំ) បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះថា បុគ្គលឈ្មោះ ឈួន ចាន់ថន ដែលរងការចោទប្រកាន់ថាអាងមានលុយ និងអំណាច បានធ្វើរបងបិទផ្លូវលំចាស់ ដែលជាផ្លូវសាធារណៈសម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការដេញគោក្របី…

ពិធីក្រុងពាលីសុំសេចក្តីសុខ ដើម្បីកសាងទូក(ង) «គង្គាពិសីសែនជ័យ» (ថ្មី) នៅវត្តធម្មឃោសិតារាម (ហៅវត្តស្លែង)

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ព្រះចៅអធិការ និងគណៈកម្មការវត្តធម្មឃោសិតារាម (ហៅវត្តស្លែង) ស្ថិតនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យ ដើម្បីបើកការដ្ឋានកសាងទូក(ង)ឈ្មោះ «គង្គាពិសីសែនជ័យ» (ថ្មី) នៅក្នុងបរិវេណវត្តស្លែង។ ពិធីនេះប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងជំនឿព្រះពុទ្ធសាសនា ដោយមានការនិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំសិរីសួស្តី និងការអុជធូបបួងសួងសុំសេចក្តីសុខ សុភមង្គល ដើម្បីឱ្យដំណើរការកសាងទូក(ង) ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមគោលបំណង។ ការកសាងទូក(ង) «គង្គាពិសីសែនជ័យ»…

ព្រះទ័យសប្បុរស ព្រះសង្ឃក្រុងសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាទៅឧបត្ថម្ភដល់កងទ័ពការពារព្រំដែន 

ខេត្តសៀមរាប÷ ក្នុងស្មារតីសាមគ្គីជាតិ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ប្រតិភូសង្ឃ នៅក្រុងសៀមរាប ខេត្តសៀមរាបរួមមាន ព្រះចៅអធិការវត្តស្វាយរមៀត ព្រះចៅអធិការវត្តកេសរារាម ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ព្រះគ្រូចៅអធិការវត្តដំណាក់ និងព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ និងព្រះចៅអធិការវត្តគូ ដែលស្ថិតនៅខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បាននិមន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ទៅចែកជូនដល់បងប្អូនកងទ័ពជួរមុខដោយផ្ទាល់។ ព្រះសច្ចានុបាលនឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀតមានសង្ឃដីកាថា សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ បានស្តែងឱ្យឃើញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាង «ពុទ្ធចក្រ និងអាណាចក្រ» ជាពិសេសគឺទឹកព្រះទ័យរបស់ព្រះសង្ឃខ្មែរ…

ថវិកា​ធានា​រ៉ាប់រង​សង្គម​ចំនួន​ជាង​ ៤០​លានរៀល​ របស់​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ អតីត​យុទ្ធ​ជន​ មួយ​គ្រួសារ​ នៅ​ក្រុង​ស្ទឹង​សែន​

ថវិកា​ធានា​រ៉ាប់រង​សង្គម​ចំនួន​ជាង​ ៤០​លានរៀល​ របស់​រាជរដ្ឋាភិបាល​ ត្រូវ​បាន​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ តំណាង​ឯកឧត្ដម ​នួន​ ផារ័ត្ន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្ត​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ អតីត​យុទ្ធ​ជន​ មួយ​គ្រួសារ​ នៅ​ក្រុង​ស្ទឹង​សែន​ ។ ខេត្តកំពង់ធំ៖ នៅ​ល្ងាច​ថ្ងៃ​ទី​ ១១​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធាន​ប្រចាំ​ការ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ តំណាង​ឯកឧត្ដម ​នួន​…

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង អាជ្ញាធរសង្កាត់គោកចកចុះសួរសុខទុក្ខនិងនាំយកអំណោយ ជូនគ្រួសារកងទ័ពជួរមុខត្រូវបានអគ្គីភ័យឆាបឆេះផ្ទះ

កាលពីរសៀលថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០២៦នេះ ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ រួមលោកស្រី ឈិន សាវី ចៅសង្កាត់សង្កាត់គោកចកក្រុងសៀមរាបរួមនិងសហការីបាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា ជូនដល់គ្រួសារកងទ័ពដែលកំពុងភារកិច្ចតាមបន្ទាត់ព្រំដែនខ្មែរថៃ នៅក្នុងភូមិគោកចាន់ ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះ កាលពីថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៦ ដោយសារបណ្ដាលមកពីទុសសេរខ្សែភ្លើង ធ្វើឲ្យខូចខាតផ្ទះសម្បែងនិងសម្ភារះជាច្រើនផងដែរ ។ ព្រះវិចិត្រវង្សា ហែម គឹមសាន…