បំពេញក្របខ័ណ្ឌកងទ័ពថ្មី២៦រូបឲ្យវរសេនាតូចលេខ១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺន
ខេត្តកំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពេញក្របខ័ណ្ឌកងទ័ពថ្មី២៦រូប ឲ្យទៅវរសេនាតូចលេខ១ បន្ទាប់ពី រៀនសូត្រ និងហាត់ពត់លុតដំខ្លួន ឲ្យក្លាយទៅជាយុវជនសរៗទ្រូង ដើម្បីបន្តវេន ពីរៀមច្បង ចូលបំរើក្នុងជួរកងទ័ព បានបញ្ចប់ការហ្វឹកហ្វឺន នៅសាលាពលទាហានយោធភូមិភាគទី ៤ ។ ពិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ បានអញ្ជើញដឹកនាំ កងទ័ពថ្មី ដែលបញ្ចប់ការហ្វឹកហ្វឺន នៅសាលាហ្វឹកហ្វឺន ពលទាហានទី៤ នៃយោធភូមិភាគទី៤ កងទ័ពជើងគោក…
