លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ក្រើនរំលឹកដល់កងកម្លាំងទាំងបីត្រូវរួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់
ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ ក្រើនរំលឹកដល់កងកម្លាំងទាំងបី រួមនឹងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរសមត្ថកិច្ចខេត្តជាប់ព្រំដែនកម្ពុជា ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ! ការថ្លែងដាស់តឿនរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានធ្វើនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្នុងគ្រាដែលលោកអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ដោយបានធ្វេីឡេីងកាលពីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០ ម្សិលមិញនេះ ដោយមានការចូលរួមពី អភិបាលរងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីរបស់ខេត្ត មេបញ្ជាការតាមបណ្តោយព្រំដែន ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង…
