Month: September 2025

ព្រៃឈើនឹងរលាយហិនហោចបើមានតែមន្ត្រីគ្រាប់ល្ពៅខិលខូចគ្មានឆន្ទៈថែរក្សា ការពារនិងបង្រ្កាប

មន្ដ្រីគ្រប់ល្ពៅខិលខូចមួយក្ដាប់តូច តែងចាត់ទុកសំដីថ្នាក់ដឹកនាំ ដូចខ្យល់កាត់ត្រចៀកប៉ុណ្ណោះ! ថ្នាក់ដឹកនាំដាក់បទបញ្ជាឲ្យមកស្រាវជ្រាវនិងចាំបង្ក្រាបបទល្មើសធនធានធម្មជាតិ តែផ្ទុយទៅវិញបែរជាមកឃុបឃិតគ្នាប្រព័ន្ឋ ចាំទទួលលាភសក្ការៈពីក្រុមឈ្មួញដឹកជញ្ជូនព្រៃឈើយ៉ាងអនាធិបតេយ្យទៅវិញ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មានក្រុមឈ្មួញរកស៊ីដឹកឈើ តាមរយៈគោយន្តកន្ត្រៃជាច្រើនគ្រឿង ចេញពីទឹកដីខេត្តព្រះវិហារឆ្លងកាត់ភ្នំពុលយកមកស្ដុកទុកនៅតាមភូមិរលំត្បាល់ ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមដែនគ្រប់គ្រងរបស់ (មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព) តែមិនដែលឃើញមានកម្លាំងមន្ដ្រីបរិស្ថាន ធ្វើការចាប់បង្ក្រាបបានម្ដងណាសោះឡើយ មានតែអ្នកចាំរាប់ក្បាលគោយន្តយកលុយដាក់ហោប៉ាវ ជាងថ្នូរក្នុងការមិនចាប់បង្ក្រាបតែប៉ុណ្ណោះ។ ជាក់ស្ដែងរថយន្តនិងគោយន្តកន្ត្រៃជាច្រើនគ្រឿងត្រូវបានគេត្រៀមបម្រុងដឹកឈើប្រណិតយកទៅលក់ និងដឹកយកទៅស្តុបទុកតាមផ្ទះ ប្រជាពលរដ្ឋខាងលើមកពីគ្រប់ទិសទីយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ចូលទៅស្តុកទុកដើម្បីដឹកយកទៅលក់ចែកចាយ តាមរោងសិប្បកម្មក្នុងស្រុកត្រពាំងប្រាសាទ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ច…

អបអរសាទ ពីធីប្រកាសជាផ្លូវការ “ក្រុងស្ទឹងសែន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ក្នុងទឹកដីនៃខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រីបណ្ឌិត Ada Moadsiri តំណាងអង្គការសុខភាពពិភពលោក-កម្ពុជា អញ្ជើញចូលរួមក្នុងពីធីប្រកាសជាផ្លូវការ “ក្រុងស្ទឹងសែន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ក្នុងទឹកដីនៃខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីសក្តានុពល និងវឌ្ឍនៈភាពរបស់ខេត្តកំពង់ធំ ជាពិសេសវិស័យទេសចរណ៍។ ឯកឧត្តម បន្តថា…

រដ្ឋបាលខេត្តសៀមរាប កាន់បិណ្ឌវេនទី១០នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប កាន់បិណ្ឌវេនទី១០នៅវត្តប្រាសាទគោកចក ក្រុងសៀមរាបប្រតិទិនចន្ទគតិ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងប្រតិទិនសូរិយាគតិ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាឱកាសនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីព្រះពុទ្ធសាសនា ក្នុងកម្មវិធីដែលបានគ្រោងទុក រដ្ឋបាលខេត្តសៀមរាប ត្រូវបានទទួលកាន់វេនទី១០ នៅវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដោយមានការអញ្ជើញពីឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត…

អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តក្តីតាចិន

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ជាមួយនិងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជេីញសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ សូមរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះគឺបានអនុវត្តជាយូរយាណាស់មកហើយ…

ស្វាគមន៍ “ឆ្នាំទេសចរណ៍កម្ពុជា.ចិន”វប្បធម៌ និងទេសចរណ៍ ដ៏ល្បីល្បាញនៃក្រុងទាំងពីរ ក្រុងផឹងចូវ និង ក្រុងសៀមរាប

នៅរសៀលថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសន្និសិទ្ធសុខាសៀមរាប ខេត្តសៀមរាប មានរៀបចំធ្វើបទបង្ហាញ ស្តីពី វប្បធម៌ និង ទេសចរណ៍ កម្ពុជា ចិន ដ៏ល្បីល្បាយនៃក្រុងទាំងពីរ (ក្រុង ផឹងចូវ និង ក្រុងសៀមរាប) ក្រោមវត្តមានចូលរួមរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង លោក លាវ ទុន អគ្គលេខាធិការបក្សប្រចាំក្រុងផឹងចូវ និង ជាអគ្គលេខាធិការគណៈកម្មាធិការបក្ស…

អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំ រៀបចំអភិវឌ្ឍន៍មូលដ្ឋានកុំឱ្យជាន់គ្នាជាមួយនឹងគម្រោងផ្សេងៗ

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំកំពង់ចិនជើង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៥ នៅសាលាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់អាជ្ញាធរឃុំកំពង់ចិនជើង ដែលបានលើកយកពីបញ្ហាកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានលើកឡើងនៅក្នុងវេទិកាសាធារណៈរបស់រដ្ឋយកមកអនុវត្ត ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍមូលនិធិឃុំរបស់ខ្លួនដែលជាការឆ្លើយតបបន្ទាន់ ជាក់ស្ដែងបំផុតចំពោះមុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះលោកបានសាទរនូវ ដំណើរការដេញថ្លៃប្រកបដោយតម្លាភាពដែលស្ថិតនៅក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាច្រើនអង្គភាព តំណាងក្រុមហ៊ុនអ្នកដេញថ្លៃ ក៏ដូចជាពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប ផងដែរ។ លើសនេះលោកបានសំណូមពរដល់ក្រុមហ៊ុនដែលជាអ្នកទទួលការឈ្នះក្នុងការដេញថ្លៃគម្រោងនេះត្រូវអនុវត្តគម្រោងក៏ដូចជាកសាងផ្លូវនេះឱ្យបានឆាប់ទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជូនពុកម៉ែបងប្អូននៅក្នុងមូលដ្ឋានបានប្រើប្រាស់ និងធ្វើដំណើរឱ្យបានឆាប់ មានសុវត្ថិភាពដែលសមស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ សូមបញ្ជាក់ថា គម្រោងដែលដាក់ឱ្យដេញថ្លៃនៅក្នុងឱកាសនេះគឺជាផ្លូវលំក្រួសក្រហមដែលមានប្រវែង៧០០ម៉ែត្រ…

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ជាសម្ព័ន្ធមេត្រីភាព ភូមិដងក្ដារ ឃុំ ក្រយា ស្រុក សន្ទុក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ (កំពង់ធំ)៖រសៀលថ្ងៃ ១៦ ខែ កញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំំពង់ធំ បានដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ជាសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ស្ថិតនៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ដឹកនាំអតីតសិស្សមិត្តរួមជំនាន់ទី៣ វិទ្យាល័យកំពង់ធំ សួរសុខទុកវីរកងទ័ព ជួរមុខទិសទី១ ប្រាសាទព្រះវិហារ

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានដឹកនាំអតីតសិស្សមិត្តរួមជំនាន់ទី៣ វិទ្យាល័យកំពង់ធំ ព្រមទាំងសមាគមសមាធិព្រះធម៌ សាខាខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងសំភារ:ប្រើប្រាស់មួយចំនួន លើកទឹកចិត្តវីរៈកងទ័ព ជួរមុខទិសទី១ ប្រាសាទព្រះវិហារ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះលោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី…

រដ្ឋបាលស្រុកស្ទោង សូត្រមន្តបុណ្យកាន់បិណ្ឌ ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដែលមានចែងនៅក្នុងពុទ្ធបញ្ញត្តិ

(កំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងភរិយា ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងភរិយា សមាជិកសមាជិកា សហការី អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងកងកម្លាំងទាំងបី បានចូលរួមសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៨ ជាមួយញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្ត ស្រែក្រសាំងមានជ័យ ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥។ លោក សាយ គឹមឡម…