ខេត្តសៀមរាប-កំពង់ធំ÷ បទល្មើសនេសាទកើនឡើងលើសមុនជាប់ព្រំប្រទល់ស្រុកស្ទោងនិងស្រុកជីក្រែង ក្រោមការគ្រប់គ្រងរបស់លោក កនចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោងនិងលោក ជុំភាពនាយសង្កាត់រដ្ឋបាលជលផលកំពងក្ដី ។



យោងតាមប្រភពព័ត៌មានពីចំណុចបទល្មើសបានអោយដឹងថា សាច់ក្រឡាញ់ញឹករាប់រយរបាំងបានដាក់តម្រៀបវែងអន្លាយនៅព្រំប្រទល់ឃុំប្រឡាយនិងឃុំល្វែងឫស្សីត្រង់ចំណុចមាត់ព្រៃ និងផ្លូវឡាន មិនឃើញមានការបង្ក្រាបនៅឡើយ។




បើតាមការរិះគន់របស់ពលរដ្ឋថាមន្ត្រីជលផលដែលបង្ក្រាបកន្លងមកគឺបង្ក្រាបតែកន្លែងដែលមិនបានបង់លុយតែប៉ុណ្ណោះបើកន្លែងបង់លុយមិនបង្ក្រាបទេ ហើយការបង្ក្រាបនោះគឺសំញែងតែនឹងមុខកាមេរ៉ាថតដោយក្រុមគ្នាឯងនិងបង្ហោះបង្ហាញខ្លួនឯងតាមបណ្ដាញសង្គមបង្អួតថាខ្លួនបានធ្វើការងារតាមតួនាទីជាអ្នកការពារ ថែរក្សា ឱ្យថ្នាក់លើបានដឹងពីតួនាទីភារកិច្ចរបស់ខ្លួន តែ ធាតុពិតគឺពុករលួយដោយប្រើរូបមន្តគៀងត្រីបញ្ចូលសូង ។ព័ត៌មានបឋម






