ខេត្តកំពង់ធំ÷ ពលរដ្ឋខ្មែរសម្ដែងការឈឺចាប់ខ្លាំងណាស់ខណៈសៀមឈ្លានពានទឹកដីមិនទាន់បាត់រលាត់ផង បែរជាឈ្មួញថ្លើមខ្មៅ​ទាំង​ ៤នាក់​ គិតតែប្រយោជន៍ដល់ខ្លួន មិនគិតមិនខ្វល់ពីការឈឺចាប់របស់ពលរដ្ឋ និងកងទ័ព ដែលបានបាត់បង់ជីវិតក្នុងសមរភូមិនិងសង្គមឡើយ បែរជាឈ្មួញទាំងបួននាក់នេះ​នាំ​អង្ករថៃ​ចូលមក​កម្ពុជា​តាម​ច្រកកំពង់ស្រឡៅ​ ចំនួន​ ៣រថយន្តធំៗយ៉ាងរលូនមកដល់ទឹកដីខេត្តកំពង់ធំទើបជាប់អន្ទាក់សមត្ថកិច្ចឃាត់បាន។

ជនទាំង 4 នាក់នោះមានឈ្មោះ ÷ ១-​ លោក​ ដន​ ទី​ រស់​នៅ​ ភូមិ​ កំពង់ស្រឡៅ​ ឃុំ​ កំពង់ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ត​ ព្រះ​វិហារ​។ ២-​ លោក​ ភូ​ គេន​ រស់​នៅ​ ភូមិ​ កំពង់ស្រឡៅ​ ឃុំ​ កំពង់ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ត​ ព្រះ​វិហារ​។៣-​ លោកស្រី​ លុយ​ យ៉ាន់​ រស់​នៅ​ ភូមិ​ កំពង់ស្រឡៅ​ ឃុំ​ កំពង់ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ត​ ព្រះ​វិហារ​។ ៤-​ លោក​ សន​ ភ័ណ្ឌ​ រស់​នៅ​ ភូមិ​ កំពង់ស្រឡៅ​ ឃុំ​ កំពង់ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ត​ ព្រះ​វិហារ​។ ចំណែក​មន្ត្រីគយ​ ដែលមកសុំ​អន្តរាគមន៍ឈ្មោះ​ លោក​ សុខ​ ឡាដេត​ ។ប្រជាពលរដ្ឋខ្មែររិះគន់យ៉ាងចាស់ដៃចំពោះឈ្មួញ​នាំ​អង្ករ​និងមន្ត្រីគយដែលចុះអន្តរាគមន៍ ថាមិនគួរណាភ្លេចកំណើតដែលសៀមមាឃងាយហើយឬ? មិនត្រឹមតែមិនគិតពីទុក្ខកង្វល់របស់ពលរដ្ឋទេថែមទាំងមើលងាយទឹកចិត្តរបស់ទ័ពជួរមុខទៀតផង មិនតែប៉ុណ្ណោះអង្ករក្នុងស្រុកមានយ៉ាងច្រើនសន្ធឹកសន្ធាប់លក់មិនចេញផង។ហេតុអ្វីបានជាអស់លោកមន្ត្រីចោលម្សៀតនិងឈ្មួញភ្លេចកំណើតនាំអង្ករមកលក់យ៉ាងរំភើយបែបនេះ។

ដូច្នេះក្រសួងពាណិជ្ជកម្មមិនគួរ​នាំចូល​ អង្ករពីសៀមទេព្រោះនៅ​កម្ពុជា​បច្ចុប្បន្ន​ស្រូវ​អង្ករ​នៅសល់​ច្រើន​ណាស់​ហើយ​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​ផង​ ការនាំចូលមកបែបនេះ​ រឹតតែ​ធ្វើ​ឲ្យ​ស្រូវ​អង្ករ​ក្នុង​ស្រុក​កាន់​តែ​ធ្លាក់​ថ្លៃថែមទៀត​ ។ តែបេី​និយាយ​អំពី​ជាតិ​និយម​ អស់​លោកឈ្មួញ​ទាំង​នេះ​ មិនគួរនាំ​អង្ករ​ថៃចូលទេ​ ព្រោះ​ថៃ​បាន​ឈ្លានពាន​យេីង​ សម្លាប់​កងទ័ព​យើង​ សម្លាប់​ប្រជាជន​យើង​ បំផ្លិចបំផ្លាញ​ភូមិ​ដ្ឋាន​ប្រជាពលរដ្ឋ​យើង​ យើង​គួរតែ​ចេះឈឺចាប់​ហេីយ​នាំគ្នា​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​ផលិតផល​ថៃ​ ។សូមឈ្មួញ​ទាំងនេះ​ មេត្តា​ពិចារណា​ឡេីងវិញ​ កុំឆាប់ភ្លេចខ្លួន​ កុំឆាប់ភ្លេចការឈឺចាប់​ ហើយ​ឈប់​នាំអង្ករថៃ​ ឬ​ ផលិត​ផលថៃ​ចូលមកទៀត​ អាណិត​កងទ័ព​យើង​ នគរបាល​យេីង​ ប្រជាជន​យើង​ ដែល​កំពុង​រងគ្រោះ​ដោយ​ថៃឈ្លានពាន​។

ពលរដ្ឋសំណូមពរសុំឲ្យរាជរដ្ឋាភិបាលបញ្ឈប់ឈ្មួញទាំងនេះនឹងចាត់ការមន្ត្រីគយដែលឲ្យនាំចូលនូវអង្ករទាំងនេះជាបន្ទាន់បើមិនចង់ឲ្យពលរដ្ឋរិះគន់ថាក្បត់ឆន្ទៈរាស្ត្រក្បត់ទឹកចិត្តកងទ័ពនិងមិនធ្វើពលិកាឈប់ប្រើទំនិញសៀម។