ខេត្តសៀមរាប ៖ ក្មេងស្រីស្ថិតក្នុងវ័យអនិតិជនម្នាក់បានទាក់ទងស្រឡាញ់គ្នាជាមួយយុវជនម្នាក់ ជាអនិតិជនដូចគ្នាតាមហ្វេសប៊ុកជាង១ឆ្នាំហើយ លុះពេលប៉ុន្មានថ្ងៃមកនេះនាងបានជ្រុលជ្រួសប្រគល់ខ្លួនប្រាណឲ្យយុវជននោះចំនួន៣ដង តែត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ។
ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃ១៧ខែឧសភានេះ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនយុវជននេះបានមួយថ្ងៃនៅភូមិជ្រាវសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ អៀង វីរ : ឧ ត្ត ម អាយុ ១៧ ឆ្នាំ ជា សិស្ស រៀន ថ្នាក់ ទី ១០ រស់នៅ ក្រុមទី ១ ភូមិ ខ្នារ សង្កាត់ ជ្រាវ ក្រុង សៀមរាប ខេត្តសៀមរាប ។ ចំណែក ជនរងគ្រោះ មានឈ្មោះ ស . ស . ម អាយុ ១៤ ឆ្នាំ ជា សិស្ស ថ្នាក់ ទី ១១ មាន ទីលំនៅ ឃុំ កែវ ពណ៌ ស្រុក ពួក ខេត្តសៀមរាប ។
តាមការរៀបរាប់ក្នុងពាក្យបណ្តឹងថា កាលពី ល្ងាច ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ ជនរងគ្រោះ បាន ឆាត ប្រាប់ជនសង្ស័យ ឱ្យទៅយក ខ្លួននៅម្តុំ ជិតភ្នំក្រោម ។ ពេលនោះជនសង្ស័យក៏បានជិះម៉ូតូមកជួបតាម ការណាត់ ។ ក្រោយពីជួបហើយជនរងគ្រោះបានឡើងជិះម៉ូតូទៅជាមួយ ជនសង្ស័យមកអង្គុយលេង ក្នុងដីឡូតិ៍មួយកន្លែងក្បែរផ្ទះជនសង្ស័យ ។
សមត្ថកិច្ច បាន បន្តថា លុះដល់ ព្រលប់ ថ្ងៃ ដដែល ជនសង្ស័យ បាន ជិះ ឌុប ជនរងគ្រោះ ដើរលេង រហូតដល់ ម៉ោង ១១យប់ទើបជនសង្ស័យបានឌុបនាំជនរងគ្រោះមកកាន់ ផ្ទះ របស់ ខ្លួននៅភូមិខ្នារ។ពេលនោះជនសង្ស័យបានប្រាប់ឪពុកម្តាយគេថាជនរងគ្រោះ គឺជា សង្សារ របស់ខ្លួន ហើយ ត្រូវបានអ្នកផ្ទះដេញចេញពីផ្ទះហើយនាំគ្នាដើរចូលបន្ទប់ដេកបាត់ ។

សមត្ថកិច្ច បាន បន្តទៀត ថា លុះ ចូលដល់ បន្ទប់ ជនសង្ស័យ បាន សុំ ជនរងគ្រោះ រួមភេទ តែ ត្រូវបាន ជនរងគ្រោះ បដិសេធ ។ តែ ក្រោយមក ជនសង្ស័យ បាន សុំ ម្តង ទៀតហើយ ជនរងគ្រោះ ក៏បាន យល់ព្រម ។
លុះដល់ យប់ ថ្ងៃទី ១៤ ឧសភាជនសង្ស័យ បានរួម ភេទ ជាមួយ ជនរងគ្រោះ ម្តងទៀត និង នៅ យប់ ថ្ងៃទី ១៥ ឧសភា ពួកគេក៏បានរួមភេទជាមួយគ្នាម្តងទៀត សរុប៣ដង។
ដោយទង្វើប្រាសចាកប្រពៃណីបែបនេះ ម្តាយខាងស្រីសម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឃាត់ខ្លួនយុវជនរូបនេះចាត់ការតាមច្បាប់តែម្តង៕
