ខេត្តសៀមរាប÷ ថ្លែងក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៩ នៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណៈ គ្រូពេទ្យជាតិ បានក្រើនរំលឹកដល់គណៈគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងអភិបាលកិច្ច អភិវឌ្ឍវិជ្ជាជីវៈបន្តឲ្យមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកប ដោយកិត្តិយស។

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា មានប្រសាសន៍ថា ក្នុងនាមជាគ្រូពេទ្យ ត្រូវខិតខំធ្វើយ៉ាងណាជួយព្យាបាលអ្នកជម្ងឺប្រកបដោយប្រសិទ្ធភាព និងស្មើភាព ព្រោះថាគ្រូពេទ្យជាអ្នកព្យាបាលអ្នកជំងឺដោយមិនគិតពីអ្វីផ្សេងពីនេះឡើយ។ ការប្រកបរបរវិជ្ជាជីវៈសុខាភិបាលនេះ មានបញ្ហាប្រឈមច្រើនណាស់ ដូច្នេះការគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ នឹងជួយឱ្យគ្រូពេទ្យរួចផុតពីការប្រឈមទាំងនោះ នឹងជួយឲ្យគ្រូពេទ្យទទួលបាននូវគោរពប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ ជាមួយគ្នានេះ គ្រូពេទ្យគ្រប់រូបដែលប្រកបការងារក្នុងវិស័យសុខាភិបាលត្រូវចុះបញ្ជីការ និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈដែលមានសុពលភាព។ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានណែនាំដល់គណៈកម្មការទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត ត្រូវចងក្រងនូវអត្ថបទស្រាវជ្រាវ និងបទបង្ហាញ ជាសារបណ្ដុះបណ្ដាល និងបង្កើតនូវគោលការណ៍រួម ដើម្បីចែករំលែកលទ្ធផល និងបទពិសោធន៍ទៅកាន់មន្ទីរពេទ្យផ្សេងទៀត។ឯកឧត្តម



ក៏បានគូសបញ្ជាក់ពីការដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបន្តរក្សាបាននូវសន្តិភាពដែលមានគុណតម្លៃជាសកល, ស្ថិរភាពនយោបាយ, សន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម។ ឯកឧត្តមបន្តថា កត្តាទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលអនុញ្ញាតឱ្យសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តម ក៏បានសម្ដែងការគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអនុញ្ញាត និងផ្ដល់ការគាំទ្រពេញទំហឹងដល់គណៈវិជ្ជាជីវៈទាំងអស់ ក្នុងការរៀបចំទិវាវិជ្ជាជីវៈវេជ្ជសាស្ត្រនេះឡើង។ ការគាំទ្រនេះមានគោលបំណងជំរុញវិស័យសុខាភិបាលឲ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យ ដើម្បីធ្វើឲ្យសេវាសុខាភិ បាល មានគុណភាព សមធម៌ និងស្អាតស្អំ ជាទីមោទនភាព។




តាម លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ខេត្តសៀមរាបមានគ្រូពេទ្យខ្មែរ និងបរទេសដែលបានចុះបញ្ជីការសរុប ៦៦៦នាក់ ដោយក្នុងនោះមានសមាជិកដែលបានបន្តសុពលភាព ៣៨០នាក់ និងមិនទាន់បានបន្តសុពលភាពចំនួន ២៨៦នាក់។ ក្នុងឆ្នាំ២០២៥នេះដែរ មានសមាជិកផ្ទេរចេញសរុប ១៩៦នាក់ ផ្ទេរចូល ២៨៦នាក់។ ដោយឡែកសមាជិកជាជនបរទេសមានចំនួន ១១១នាក់ ដែលភាគច្រើនជាគ្រូពេទ្យស្ម័គ្រចិត្តមកបម្រើការក្នុងរយៈពេលខ្លី៕



ក្រុមទេសចរណ៍ ÷យើងខ្ញុំមានបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ក្នុងដំណើរទេសចរណ៍ក្នុងស្រុកគ្រប់ទីកន្លែង ! ដោយមានរថយន្តជាច្រើនគ្រឿងព្រមទាំងមានអ្នកបើកបរជូនគ្រប់ពេលដោយមានតម្លៃសមរម្យ។




