គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥ លើកទី១៩ ក្រោមប្រធានបទ (យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និង អំពើឆបោកតាមអនឡាញ) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អគ្គកុងស៊ុលប្រចាំខេត្ត ដឹកនាំមន្ទីរ



អង្គភាព រដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូអ្នកគ្រូ សិស្ស និសិ្សត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ កម្ពុជា តំណាងសាសនាគ្រប់និកាយ សមាគម អង្គការជាតិ អន្តរជាតិ ប្រមាណ១ពាន់អង្គ/នាក់ចូលរួម ។
មានប្រសាសន៍សំណេះសំណាលនោះដែរ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាព នៃសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និង ដើម្បីបង្ហាញពីការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាឲ្យបានសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម និង សន្តិភាពយូរអង្វែង រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ទំហឹង



ក្នុងការការពារ សុវត្ថិភាព ប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិ ឲ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយលុបបំបាត់ឲ្យខាងតែបាននូវរាល់ឧក្រិដ្ឋកម្ម ដែលកើតមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និង ប្តេជ្ញាការពារប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសទាំងឡាយណា ដែលបាននិងកំពុងស្នាក់នៅលើទឹកដីកម្ពុជា ឲ្យមានសុវត្ថិភាព និងទទួលបាននូវកិច្ចការពារ តាមគោលការណ៍ច្បាប់ ដោយឥតរើសអើង និង មិនបណ្តែតបណ្តោយឲ្យបទល្មើសរីកធំធាត់ ក្លាយជាឧបសគ្គដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ ដែលជាគោលដៅចម្បងរបស់ជាតិ ស្របតាមគោលនយោបាយ និង យុទ្ធសាស្រ្ត បញ្ចកោណ ដែលបានកំពុងអនុវត្តយ៉ាងរលូន ក្នុងដំណាក់កាលទី១ ។ ក្នុងនោះដែរលោកជំទាវរដ្ឋលេខាធិការ ក៏បានលើក នូវអនុសាសន៍ល្អៗមួយចំនួន សម្រាប់គ្រប់ស្ថាប័ន




អាជ្ញាធរមានសមត្ថកិច្ច យកទៅអនុវត្តលើការបង្រ្កាប បទល្មើសជួញដូរមនុស្ស និង ការឆបោកតាមប្រព័ន្ធអនឡាយ និង ប្រព័ន្ធផ្សព្វផ្សាយតាម (អេអាយ) ដែលកលល្បិចរបស់ក្រុមជនទុច្ចរិត ។ ក្នុងនោះលោកជំទាវក៏បានឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០២៥ បទល្មើសជួញដូរមនុស្សនៅកម្ពុជា មានការកើនឡើង ព្រមទាំងបានលើកនូវយុទ្ធសាស្ត្រ បួនចំណុច សម្រាប់អាជ្ញាធរ សមត្ថកិច្ច ក្នុងការទប់ស្កាត់ បង្ក្រាបផងដែរ ។ លោកជំទាវ ជូ ប៊ុនអេង ក៏បានអំណរគុណដ៏គ្រប់អ្នកពាក់ព័ន្ធ បន្តធ្វើសកម្មភាព យ៉ាងសកម្មតាមជំនាញរៀងៗខ្លួន នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតរក្សាបានស្ថានភាព នឹងនរដូចសព្វថ្ងៃនេះ ។ ជាពិសេសគ្រប់ផ្នែកជំនាញ អង្គការ-សមាគម មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏បានរួមសហការគ្នាចូលរួមចំណែក ក្នុងការកសាងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៤-២០២៨ ដើម្បីជាផែនទីបង្ហាញផ្លូវ និងលើកទិសដៅជាផែនការសកម្មភាព សម្រាប់អនុវត្តឆ្នាំ២០២៦នេះ សហការគ្នាក្នុងការបង្ការ





បង្ក្រាប សង្គ្រោះ ផ្តន្ទាទោស និង ផ្តល់កិច្ចការពារឲ្យបានកាន់តែប្រសើរឡើង។
លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរាយការណ៍សង្ខេបពីរាយការណ៍ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៥កន្លងនេះ សមត្ថកិច្ចនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវ និង បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បាន៣ករណី និង ឃាត់ខ្លួនជនសង័្សយចំនួន ៣នាក់ ស្រី១នាក់ (ជនបរទេស ១នាក់ ) ហើយស្ថាប័នតុលាការ និង អយ្យការអម សាលាដំបូង បានចំណាត់ការរឿងក្តីពាក់ព័ន្ធ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងពន្លឿនទៅតាមនីតិវិធី សរុប ១៣សំណុំរឿងផងដែរ ។
ក្នុងនោះដែរលោកជំទាវ ជូ ប៊ុនអេង ក៏បានផ្តល់កិត្តិយសផ្តល់នូវលិខិតសរសើរ ជូនដល់អ្នកដឹកនាំ និង យុវជន ដែល បានសម្តែងរឿងអប់រំ និង ការចូលរួមថ្លែងសារជាសាធារណៈ នៅក្នុងទិវាជាតិ ១២ធ្នូនេះផងដែរ ៕
