ខេត្តសៀមរាប÷ សមាគមនារីកម្ពុជាដើមី្បសន្តិភាពនិងអភិវឌ្ឍន៍ សាខាខេត្តសៀមរាបប្រគល់អំណោយដល់កងពលតូចដឹកជញ្ជូនលេខ៩០ (ចល័ត) អង្ករ២តោន ,មី ៥០កេស ,ភេសជ្ជៈវី.កូឡា ២០កេស ,ទឹកស៊ីអ៊ីវ ២០យួរ, ទឹកត្រី ២០យួរ ,ត្រីខ ២កេស ,សាប៊ូ ៤កេស ទឹកបរិសុទ្ធ ១០០យួរ , តង់ ៤០ , ស្កសរ ២៥គីឡូក្រាម ,អំបិល ១០គីឡូក្រាម ,គ្រឿងទេស ៥០កញ្ចប់ ,នំ ៥កេស និង អង្រឹង ៥ ត្រូវបានលោកជំទាវ ស៊ិន ណម ប្រធានសមាគមនារីកម្ពុជា ដើមី្បសន្តិភាព និង អភិវឌ្ឍន៍ សាខាខេត្តសៀមរាប និង លោកជំទាវ យូ សុភា នឹងសហការី ប្រគល់ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩០ (ចល័ត) នៅមុំបី កានពីព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប ។




មានប្រសាសន៍នោះលោកជំទាវ ស៊ិន ណម បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសមាគមនារីកម្ពុជា ដើមី្បសន្តិភាពនិងអភិវឌ្ឍន៍ ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនវីរៈកងទ័ពជួរមុខ គ្រប់កាលៈទេសៈ ក្នុងពេលដែលប្រទេសជិតខាងបានចូលឈ្លានពានទឹកដីកម្ពុជា នៅតាមព្រំដែន ។ ក្នុងនោះលោកជំទាវ ក៏បានពាំនាំនូវមនោសញ្ចេតនា និងទឹកចិត្តអាណិតស្រឡាញ់ពីររដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋខេត្តសៀមរាប ជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី ។ លោកជំទាវបានបញ្ជាក់ថា ក្នុងនាមសមាគមនារីកម្ពុជា ដើមី្បសន្តិភាព និង អភិវឌ្ឍន៍ សាខាខេត្តសៀមរាប និង ប្រជាពលរដ្ឋនៅសមរភូមិក្រោយបានខិតខំប្រឹងប្រែងក្នុងការកៀងគសប្បុរសជនជាតិ អន្តរជាតិ បានឧបត្ថម្ភជាស្បៀងអាហារ និង សម្ភារៈ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិដ៏រឹងមាំ ក្នុងស្មារតីមហាគ្រួសារខ្មែរ ខ្មែរជួយខ្មែរ ។ ជំទាវ




ស៊ិន ណម បានសង្កត់ធ្ងន់លើកត្តា ៤ យ៉ាង ដើម្បីឲ្យប្រទេសជាតិខ្លាំង ត្រូវមាន វីរៈកងទ័ពខ្លាំង , ថ្នាក់ដឹកនាំខ្លាំង , សេដ្ឋកិច្ចខ្លាំង , ប្រជាពលរដ្ឋមានសាមគ្គីភាព និង សមត្ថភាពខ្ពស់ ។ លោកជំទាវបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅប្រែក្លាយតំបន់ព្រំដែនឲ្យទៅជា (ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ ) ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ដោយមិនចង់ឲ្យមានការបាត់បង់អាយុជីវិត កងទ័ព ឬ ប្រជាពលរដ្ឋឡើយ ។ លោកជំទាវ បានសម្តែងភាពស្ញប់ស្ញែងចំពោះវីរៈកងទ័ពកម្ពុជា មានភាពអង់អាចក្លាហានតតាំងជាមួយសត្រូវឈ្លានពាន តស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និង បូរណភាពដែនដី និងបាន ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ។ ក្នុងនោះលោកជំទាវ ក៏បានធ្វើការបួងសួង សុំឲ្យទេវតាឆ្នាំថ្មីនេះ តាមជួយថែរក្សា គាំពារដល់កូនៗ វីរៈកងទ័ព និង វីរៈនគរបាលជាតិ ដែលកំពង់ឈរជើងការពារបូរណភាព ព្រំសីមា ឲ្យមានកម្លាំង ពលំ សេចក្តីសុខគ្រប់វិនាទី ឈ្នះអស់មាសត្រូវ និង ទទួលបានជោគជ័យ លើសត្រូវឈ្លានពានទឹកដី នៅគ្រប់សមរភូមិ ៕



