ខេត្តកំពង់ធំ-ស្រុកសន្ទុក៖ ពលរដ្ឋថ្លែងថាបើខ្មោចស្រុកមិនឲ្យដៃក្រុមញៀនល្បែងស៊ីសងជល់មាន់ និង អាប៉ោង នៅស្រុកសន្ទុក មិនអាចប្រព្រឹត្តបានយ៉ាងរលូននោះឡើយ រាល់ថ្ងៃក្រុមញៀនល្បែងកំពុងពង្វក់ស្មារតីពលរដ្ឋឲ្យញៀនល្បែងស៊ីសងខុសច្បាប់យ៉ាងពេញបន្ទុកធ្វើឲ្យមានការសង្ស័យពីមហាជនថាសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននិងក្រុមញៀនល្បែងសងជាបក្សពួកតែមួយ ផ្សំគំនិតគ្នាបង្កើតឲ្យមានល្បែងស៊ីសងល្មើសច្បាប់ ធ្វើឲ្យពលរដ្ឋគ្មានទំនុកចិត្តលើសមត្ថកិច្ចដែលហ៊ានយកតួនាទី ភារកិច្ចរបស់ខ្លួនទៅកាងបទល្មើសល្បែងស៊ីសង ជល់មាន់និងអាប៉ោង ភ្លេចអស់ពីតួនាទីដែលរាជរដ្ឋាភិបាលបានដាក់ឲ្យការពារ ថែរក្សា និងបង្ក្រាបបទល្មើសនានាជូនពលរដ្ឋមិនឱ្យមានល្បែងស៊ីសងក្នុងមូលដ្ឋាននោះឡើយ។



ជាក់ស្ដែងបន្ទាប់ពីក្រុមអ្នកសារព័ត៌មានចុះទៅថតយករូបភាពផ្ទាល់នៅរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ ពេលទៅដល់ទីតាំងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុកក៏ប្រទះឃើញ ប្រទះឃើញមនុស្សប្រមាណ ២ ទៅ ៣នាក់ជាឆ្មាំយាមផ្លូវរារាំងមិនឲ្យចូលទៅកាន់ទីតាំងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់នេះឡើយ
ក្រោយមកក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនលោក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក ដើម្បីសុំអន្តរាគមន៍ ពីរលោកអធិការបានឆ្លើយតបថា មិនទាន់មានព័ត៌មានច្បាស់លាស់ និង ស្នើឲ្យបញ្ជាក់ទីតាំងជាក់លាក់ដើម្បីចាត់វិធានការតែ ប្រហែលមិនដល់១០នាទីផងក៏បែកការមានបុរសម្នាក់ជិះម៉ូតូចេញពីខាងក្នុងទីតាំងប្រាប់ថាមានការជូនដំណឹងឲ្យបញ្ឈប់លេងជាបន្ទាន់ធ្វើឱ្យមនុស្សនៅទីនោះបានចាកចេញអស់មុនពេលកម្លាំងសមត្ថកិច្ចចុះសំដែងមកដល់ និងបានបន្សល់ទុកវត្ថុតាងជាច្រើន ធ្វើឲ្យមានការសង្ស័យថាប្រហែលជាមានការជូនដំណឹងជាមុនទើបក្រុមអ្នកលេងរត់អស់។





តាមប្រភពមួយទៀតថាក្នុងស្រុកសន្ទុក មានទីតាំងល្បែងស៊ីសងមួយកន្លែង ផ្សេងគ្នា ដែលតែងតែផ្លាស់ទីជាបន្តបន្ទាប់ ដើម្បីគេចវេសពីការបង្ក្រាប
ជាមួយគ្នានេះ ការចុះបង្ក្រាបរបស់សមត្ថកិច្ចក្នុងករណីខ្លះ ត្រូវបានសង្កេតឃើញថា មិនអាចឃាត់ខ្លួនអ្នកពាក់ព័ន្ធបានឡើយ ហើយមានតែរឹបអូសយកសម្ភារះដែលបន្សល់ទុកនៅហ្នឹងកន្លែងប្រព្រឹត្ត
ល្បែងស៊ីសងខុសច្បាប់តែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងល្បែងស៊ីសងនេះពលរដ្នស្នើរអោយ លោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុកបកស្រាយជុំវិញករណីល្បែងស៊ីសងខាងលើ
ព្រមទាំងលោកមេប៉ុស្ដិបឹងល្វាបំភ្លឺ និង លោក អាន ដែលពលរដ្នស្គាល់ថាជាមេការចាស់ដុះស្លែរឬជាមេខ្លោងក្នុងការប្រព្រឹត្តបទល្មើស ល្បែងស៊ីសងជល់មាន់និងអាប៉ោង ល្បីប្រចាំខេត្តកំពង់ធំបកស្រាយ។ព្រមទាំងស្នើរអោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តមានវិធានការបង្រ្កាបអោយមានប្រសិទ្ធិភាព ដើម្បីសុខសុវត្ថិភាពជូនពលរដ្នក្នុងមូលដ្ឋានផងទាន៕ពត័មានបឋម




