ខេត្តសៀមរាប÷ ដើមី្បអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និង ការចង្អុលបង្ហាញរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សា ខេត្ត បានជម្រុញឲ្យការិយាល័យប្រជាពលរដ្ឋខេត្ត ចុះធ្វើការផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ ១៩ អនក្រ និង តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ជូនដល់សាស្ត្រាចារ្យ និសិ្សត សាកលវិទ្យាល័យចំនួន៦ ក្នុងក្រុង ខេត្តសៀមរាប ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត រួមនឹងក្រុមការងារ ការិយាល័យប្រជាពលរដ្ឋខេត្ត និង លោកសាកលវិទ្យាធិការ ដោយមានសិក្ខាកាមចូលរួមប្រមាណ ៨០០នាក់ផងដែរ
ដើមី្បឲ្យកាន់តែស៊ីជម្រៅ ដល់ស្រទាប់មហាជន ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានចុះធ្វើការផ្សព្វផ្សាយនូវអនុក្រឹត្យលេខ ១៩ អនក្រ និង តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ដែលជាយន្តការអព្យាក្រឹត ក្នុងគោលបំណងសំខាន់នៃការផ្សព្វផ្សាយនេះ គឺការលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទីក្នុងការទទួល និង សម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់ គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។ការផ្សព្វផ្សាយនេះ




ក្នុងគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទនីតិវិធីនៃការទទួល និង សម្រុះសម្រួល ដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ និង សម្រុះសម្រួលដោះស្រាយបណ្តឹង ដែលពាក់ពន្ធ័ និង ការផ្តល់សេវា ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
និយាយដោយឡែកនៅព្រឹកថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២៦នេះ ការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះធ្វើការផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ ១៩ អនក្រ និង តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ជូនដល់សាស្ត្រាចារ្យ និសិ្សត នៃសាកលវិទ្យាល័យ អង្គរ ក្រោមវត្តមាន របស់ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ។
មានចំណាប់អារម្មណ៍នោះដែរ ឯកឧត្តម តោ គឹមស៊ាន បានលើកឡើងថា ការផ្សព្វផ្សាយនេះ ក៏មានគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទនីតិវិធីនៃការទទួល និងសម្រុះសម្រួល ដោះស្រាយបណ្ដឹងនៅថ្នាក់ក្រោមជាតិ និង សម្រុះសម្រួលដោះស្រាយបណ្ដឹង ដែលពាក់ព័ន្ធនឹងការផ្ដល់សេវា និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ពីការយល់ដឹងរបស់សាស្ត្រាចារ្យ និស្សិត ពីខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យលេខ១៩ អនក្រ និងរបៀបការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» បានបង្កើនការយល់ដឹងបន្ថែមទៀតចូលទៅសហគមន៍។ ឯកឧត្តមបានបន្តទៀតថា ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវាសាធារណៈ និង អភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ






តាមរយៈការពង្រឹងតួនាទីយន្តការអព្យាក្រឹត ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ។ លើសពីនេះកម្មវិធីនេះបានកំណត់ច្បាស់លាស់អំពីគោលការណ៍ បែបបទ និង នីតិវិធីនៃការទទួល បណ្តឹង, ការវាយតម្លៃ និងបញ្ជូនពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ច និងការតាមដានចំណាត់ការដោះស្រាយ និងការផ្តល់ព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹងវិញ។ ឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់សាស្ត្រាចារ្យ និស្សិតទាំងអស់ ក្រោយពេលទទួលបានចំណេះដឹងពីការផ្សព្វផ្សាយនេះ ត្រូវបន្តធ្វើការផ្សព្វផ្សាយដល់មិត្តភក្ដ័ក្នុងសាកលវិទ្យាល័យ ក៏ដូចនៅតាមមូលដ្ឋានរបស់ខ្លួន សំខាន់សមាជិកក្នុងក្រុមគ្រួសារ និងអ្នកជិតខាងខ្លួនផងដែរ។
ក្នុងឱកាសនោះដែរ មន្ត្រីជំនាញបានធ្វើបទបង្ហាញពីខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យលេខ១៩ អនក្រ, តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ និង ការបង្ហាត់បង្ហាញលម្អិតអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ដល់សិក្ខាកាម ព្រោះកម្មវិធីនេះ មានគោលបំណងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាក្នុងមូលដ្ឋាន ឬភាពមិនពេញចិត្តលើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រងដោយមានលក្ខខណ្ឌរក្សាការសម្ងាត់ជូនផងដែរ ៕






