(កំពង់ធំ)៖ ករណីហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្កឡើងដោយកូនចុងផឹកស្រាស្រវឹង ខឹងនិងឪពុកចុងអួតពីរឿងវ៉ៃតប់ យកភ្លើងដុតផ្ទះរបស់ឪពុកម្តាយខ្លួនឯងឆេះខ្ទេចគ្មានសល់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩ និង ៣០ នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។

ជនរងគ្រោះជាប្តីឈ្មោះ យឹម ហ៊ន អាយុ ៥១ឆ្នាំ ជនជាតិខ្មែរត្រូវជា (ឪពុកចុងជនបង្ក) និងប្រពន្ធឈ្មោះ ម៉េង ហ័រ អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ។
ជនបង្កឈ្មោះ ផុន ហ៊ី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើតនៅផ្ទះជាមួយ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនបង្កបានផឹកស្រាថ្នាំនៅក្រោមផ្ទះខ្លួនជាមួយមិត្តភក្តិបីនាក់: ទី១: ឈ្មោះ ខួច (ប្រុស)នៅភូមិអណ្តោត ឃុំបាក់ស្នា ទី២: ឈ្មោះ ព្រួញ (ប្រុស)នៅភូមិ/ឃុំជាមួយគ្នា និងទី៣: ឈ្មោះ ឌី (ប្រុស) នៅភូមិ/ឃុំជាមួយ ពេលស្រវឹងស្រា បានទាស់ ពាក្យសម្តីជាមួយឪពុកចុង ដោយគាត់ ជា(ឪពុកចុង)អួតពីរឿងវ៉ៃតប់ ហើយជនបង្កដែលជាកូនចុងនោះខឹងបានយកជ័រកៅស៊ូដុតភ្លើងឲ្យឆេះ ហើយដុតផ្ទះតែម្តង បណ្តាលឲ្យឆេះផ្ទះអស់ទាំងស្រុង។

សម្ភារបាត់បង់រួមមាន -ផ្ទះចំនួន០១ខ្នង(ទំហំ៥ម × ៧ម) ដំបូលស័ង្កសី ជញ្ជាំងក្តារ។-អង្ករ ០៤ការុង និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះទាំងអស់។មូលហេតុ: ជនប្កងស្រវឹងស្រា ទំនាស់សម្តី និងឪពុកចុង។សូមបញ្ជាក់ផងដែរថា: ជនបង្ករូបនេះកន្លងមកធ្លាប់ប្រើប្រាស់ថ្នាំញៀន។ករណីនេះសមត្ថកិច្ចយើងបានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនបង្កបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
