សៀមរាប៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះបំផ្លាញទាំងស្រុងរួមទាំងសម្ភារផងដែរហេតុការណ៍បានកើតឡើងវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជប់ស្មាច់ ភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះទ្រឿន សាយ័ន ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅចំណុចភូមិ ឃុំកើតហេតុខាងលើ មុនពេលកើតហេតុម្ដាយរវល់ដាំបាយ មិនដឹងថាកូនលេងដែកកេះដុតឆេះជញ្ជាំងស្បូវនោះទេ បណ្ដាលអោយឆេះអស់ផ្ទះ០១ខ្នងសង់ពីឈើប្រក់ស្បូវ ជញ្ជាំងស្បូវទំហំ៤មx៦ម.លុយដុល្លា៥០០ដុល្លា.លុយខ្មែរ៦០ម៉ឺនរៀល.ស្រូវ០៥ការ៉ុង.អង្ករ០១ការ៉ុង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនតែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះសួរនាំធ្វើកំនត់ហេតុ រាយការណ៍ ទៅថ្នាក់លើ៕
