ខេត្តបន្ទាយមានជ័យ
ក្រោយពីមានស្លាប់មនុស្សដល់ទៅ៤នាក់ និង រងគ្រោះដល់ទៅ៧នាក់ដោយសារតែនាំគ្នា ផឹកស្រាសម្រួលសសៃ ក្រពះ និង ស្រាថ្នាំចិនសែ តាំងគួយ អាជ្ញាធរនិងសមត្ថកិច្ចទូទាំងខេត្តបន្ទាយមានជ័យបាននឹងកំពុងបន្តស្រាវជ្រាវនិងររឹបអូសយកស្រាថ្នាំដែលបង្កពុលស្លាប់នោះ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត កាលពីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។


ចំណែកមន្ទីរសុខាភិបាលខេត្តកំពុងប្រមូល បញ្ជូនសំណាកវិភាគទៅកាន់មន្ទីរពិសោធន៍ដើម្បីរកឲ្យឃើញថា សារធាតុអ្វីដែលបង្កពុលនោះ ។លោកឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាតាមការបំភ្លឺបឋមពីជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃទី៨ មិថុនា ២០២០ ពេលល្ងាចក្រោយពីសម្រសកពីការងារសាងសង់សំណង់ ពួកគាត់មានគ្នាចំនួនជាច្រើននាក់ បានទៅទិញស្រាថ្នាំតាំងគួយ ចំនួន១យួរតំលៃ១២.០០០រៀល យកមកផឹកខ្លែមជាមួយសាច់ឆ្កែ ផ្អកត្រីប្រៃ បុកល្ហុងលាយក្តាមគឺផឹករហូតអស់ស្រា លុះដល់ថ្ងៃទី៩មិថុនា២០២០ វេលាម៉ោង១១ថ្ងៃត្រង់មានអាការៈមិនស្រួល ដោយងងុយដេក រកកលក្អួតចង្អោរ ឈឺនោម ឈឺជុះ ហើយដឹងថាពុល ទើបនាំគ្នាទៅពេទ្យរៀងៗខ្លួនក្នុងនោះ ម្នាក់បានស្លាប់តាមផ្លូវ ពោលគឺក្រោយធ្វើបច្ចុប្បន្នភាពឃើញថា តុល្យភាពជនរងគ្រោះថ្នាក់ពុលស្រាថ្នាំដូចខាងលើបណ្តាលឲ្យស្លាប់៤នាក់ ពុលមិនស្លាប់ចំនួន៧នាក់។

លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា ចំពោះមុខគណៈបញ្ជាការឯកភាពស្រុកក្រុង អាជ្ញាធរនិងមន្ត្រីសមត្ថកិច្ចកងកម្លាំង និងជំនាញបានចុះទៅអប់រំណែនាំម្ចាស់និងអ្នកលក់ស្រាថ្នាំដាក់យីហោសម្រួលសសៃ ក្រពះ និងស្រាថ្នាំចិនសែ តាំងគួយ កុំឲ្យលក់ចែកចាយ កុំផឹកបន្តទៀត ហើយត្រូវរឹបអូសពីដេប៉ូមួយនៅក្រុងប៉ោយប៉ែតនិងពីកន្លែងលក់នានាដើម្បីឲ្យជំនាញមន្ទីរសុខាភិបាលនិងកាំកុងត្រូលយកសំណាកវិភាគយកទៅមន្ទីរពិសោធន៍ផងដែរ ។ក្នុងនោះ ក៏ឃាត់ខ្លួនម្ចាស់ដេប៉ូ អ្នកលក់មកបំភ្លឺព័ត៌មានសំណុំរឿង ដើម្បីឈានទៅរកម្ចាស់ផលិតផលនិងម្ចាស់ អ្នកផលិត ដែលប្រភពព៍ត៌មានអះអាងថាផលិតនៅក្នុងរាជធានីភ្នំពេញឯណោះ។