កំពង់ធំ = មានសេចក្ដីរាយការណ៍ពីប្រធានសហគមន៍និងពលរដ្នបានបង្ហើបរឿងលោក គន់ បូណាន នៅព្រឹកថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០២០មកថា កាលពីថ្ងៃទី៣ និងទី៤ ខែ កុម្ភះ ឆ្នាំ២០២០ កន្លងទៅជាង១ខែមកហើយ លោក គន់ បូណាន មន្រ្ដីស្នាក់ការបរិស្ថានឈរជើងនៅភូមិ ពៅវើយ ឃុំបាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រើប្រជាសហគមន៍ម្នាក់កាន់កាំភ្លើងភ្ជុងអ្នកឆក់ត្រីដោយជំរិតទាប្រាក់ក្នុងម្នាក់ ២លានរៀល ក្រោយពីសម្របសម្រួលគ្នារួចចុះត្រឹម១ លាន ៥០ម៉ឺនរៀល ហេតុការណ៍នេះបានកើតឡើងនៅតំបន់តាកន នឹងតំបន់ផ្សេងៗទៀត នៅក្នុងភូមិពៅវើយ និងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ពាក់ព័ន្ធនិងការរឹះគន់នេះលោក គន់ បូណាន ប្រធានស្នាក់ការបរិស្ថាន បានអោយដឹងតាមទូស័ព្ទថា ការចោតប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់នោះទេ លោកសុំបដិសេដចំពោះការចោតប្រកាន់នេះថាជារឿងមិនពិតទេ គ្មានការភ្ជុងកាំភ្លើងលើអ្នកឆក់ត្រី ឬប្រើប្រជាសហគមន៍អោយភ្ជុងនោះទេ ការពិតរឿងនេះក្រោយទទួលបទបញ្ចាពីលោក ស៊ូន ពិផាត ប្រធានការិយាល័យអភិរក្សបឹងទន្លេឆ្មា អោយដើរល្បាត់ក្នុងតំបន់ខាងលើក្រែរលរមានអ្នកដុតព្រៃលិចទឹកនិងអ្នកឆក់ត្រីរួចមក លោកដឹកនាំកម្លាំង៤ទៅ៥នាក់កាលពីថ្ងៃទី៣ និងទី៤ ខែកុម្ភះឆ្នាំ២០២០ក្នុងនោះមានប្រជាសហគមន៍២នាក់ទៅជាមួយផង ក្នុងថ្ងៃនោះដោយសារតែលោកដើរច្រើនមានការហត់នឿយពេកក៏អោយកាំភ្លើងទៅប្រជាសហគមន៍ម្នាក់ដែលទុកចិត្តឈ្មោះភឿកជួយកាន់ម្ដងតែមិនបានភ្ជុងដូចការចោតប្រកាន់នោះទេ។

លោក ស៊ូន ពិផាត ប្រធានការិយាល័យអភិរក្សបឹងទន្លេឆ្មាបានអោយដឹងថាលោកពិតជាបានប្រើលោក គន់ បូណាន ជាប្រធានក្រុមអោយដឹកនាំកម្លាំងចេញល្បាតមើលអ្នកដុតព្រៃលិចទឹកនិងអ្នកឆក់ត្រីពិតមែន តែមិនមានការភ្ជុងជំរិតទាប្រាក់ពីអ្នកឆក់ត្រីដូចការចោតនោះទេ អ្នកឆក់ត្រីគ្រាន់តែឃើញមន្រ្ដីពាក់អាវបរិស្ថាន គ្នារត់បាតអស់ហើយ មិនដូចការរឹះគន់នោះទេ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា រឿងនេះកើតឡើងមួយខែមកហើយ បើតាមដំណើររឿងគឺក្រោយដើរល្បាតរួមគ្នាជាមួយសហគមន៍ មន្រ្ដីលោកអស់កម្លាំងក៏បានអោយប្រជាសហគមន៍ជួយស្ពាយកាំភ្លើង តែពុំមែនយកកាំភ្លើងមកភ្ជុងអ្នកឆក់ត្រីជំរឹតទាលុយនោះទេ! ហើយក៏គ្មានអ្នកឆក់ត្រីណាអោយចាប់បានងាយៗនោះទេ! រហូតមានរឿងខ្លះជនល្មើសរករឿងកាប់ហើយ នៅតែមិនហ៊ានយកកាំភ្លើងភ្ជុងគេទៀត ចុះទំរាំមានរឿងចឹងមិនមានការពិតនោះទេ៕ ប៊ុនរិទ្ធី
