ឃាត់ខ្លួនអ្នកតាំងខ្លួនតុលាការខេត្តដើរញុះញុងអោយមេភូមិ៥ភូមិក្នុងសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែនដើរផ្តិតមេដៃពលរដ្ឋដើម្បីទាមទារដីតំបន់បី

កំពង់ធំ៖ អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា! សមត្ថកិច្ចនគរបាលខេត្តកំពង់ធំឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីតាំងខ្លួនជាមន្រ្តីតុលាការខេត្តកំពង់ធំ ដេីរញុះញុងអោយលោកប្រធានភូមិចំនួន៥ភូមិ ក្នុងសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែន ដេីរផ្តិតមេដៃប្រជាពលរដ្ឋដេីម្បីទាមទារដីតំបន់បី ដែលជាករណីជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណ:និងករណីញុះញុងអោយប្រព្រិត្តអំពេីប្រឆាំងនឹងរាជការសាធារណ: កាលពីថ្ងៃទី០៧  ខែមិថុនា  ឆ្នាំ២០២០ ក្នុងភូមិសាស្រ្តសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

 ជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ព្រំុ ម៉ិក ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ ព្រុំ មិុក បានតាំងខ្លួនជាមន្រ្តីតុលាការខេត្តកំពង់ធំ ដេីរញុះញុងអោយលោកប្រធានភូមិចំនួនប្រាំភូមិនៅក្នុងសង្កាត់ស្រយ៉ូវ ដេីរផ្តិតមេដៃប្រជាពលរដ្ឋដេីម្បីទាមទារដីតំបន់បី មាន: តំបន់បាក់ដុំ , តំបន់គោកព្រះ, តំបន់វាលស្នងមែន , ដែលធ្វេីឡេីងប្រឆាំងជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណ:ញុះញុងអោយប្រព្រិត្តអំពេីប្រឆាំងនិងរាជការសាធារណ:។

នៅវេលាម៉ោង ១៧ និង ២៨នាទីល្ងាច ថ្ងៃទី១៧  ខែមិថុនា  ឆ្នាំ២០២០ យេីងបានសំរេចឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ព្រុំ មិុក ភេទប្រុស នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំនុំរឿងតាមនិតិវិធីនិងបញ្ចូនទៅតុលាការនៅថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០២០នេះ៕