ហេតុ តែក្រ បុរសវ័យចំណាស់ម្នាក់ទៅដាក់អន្ទាក់សត្វជាន់មីនស្គរ ដាច់ជើងទាំង២របួសធ្ងន់

ខេត្តបន្ទាយមានជ័យ
គួរឲ្យសង្វេគណាស់បុរសវ័យចំណាស់ម្នាក់ហេតុតែក្រទៅដាក់អន្ទាក់សត្វស្រាប់តែជាន់មីនបន្សល់តាំងពីសម័យសង្គ្រាមបណ្តាលឲ្យដាច់ជើងទាំង២របួសធ្ងន់នៅវេលាម៉ោង៣រសៀលថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតភូមិទំនប់ដាច់.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដ បន្តាយមានជ័យ ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះញ៉ែម សឹម ភេទប្រុសអាយុ៦៤ឆ្នាំ នៅភូមិ ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។លោកអធិការបានបញ្ជាក់ថា
នៅមុនពេលកើតហេតុជនរងគ្រោះ បានដើដាក់អន្ទាក់សត្វ នៅកន្លែងកើតហេតុពុំបានមើលនិងចាប់អារម្មណ៍ថាកន្លែងនោះមានមីនស្រាប់តែដើរជាន់មីនស្គរប្រភេទអាកា៥៨ នៅសែសសល់ពីសម័យសង្រ្គាម បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងទាំង២ ។

ក្រោយពីកើតហេតុហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែននៃវរសេនាតូចនគរបាលការពារលេខព្រំដែនគោកលេខ៩១១និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ទៅជួយសែង យកជនរងគ្រោះពីកន្លែងកើតហេតុដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតសង្គ្រោះបន្ទាន់ដើម្បីការពារអាយុជីវិតបន្ត ៕