លោក វ៉ាន់ក្ដេ មេគយច្រកទ្វាអន្តរជាតិអូរស្មាច់រងការរឹះគន់ថាបើកដៃអោយឈ្មួញដឹកមាន់ងាប់ចូលស្រុក ខណះគេកំពុងព្រួយបារម្ភជំងឺCOVID19

ឧត្ដរមានជ័យ=  មានសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តជាតិអូស្មាច់មកថាលោកវ៉ាន់ក្ដេ ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិអូរស្មាច់ខេត្តឧតុដរមានជ័យ កំពុងតែព្រួយបារម្ភជំងឺCOVID19 ស្រាប់តែមេគយច្រកទ្វាអន្តរជាតិអូរស្មាច់ លោកវ៉ាន់ ក្ដេ បើកអោយក្រុមហ៊ុនS2​V(ឆាយណា)នាំសត្វមាន់ងាប់ដែលជាប្រភពមេរោគជិត២តោនមកពីប្រទេសថៃយកទៅចែកចាយដល់ក្រុងភ្នំពេញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៣នាទីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០តាមច្រកទ្វាអន្តរជាតិអូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

     ប្រជាពលរដ្ឋបានអោយដឹងថាពួកគាត់សំដែងការហួសចិត្ត និងស្រឡាំងកាំង តក់ស្លុតជាខ្លាំង នៅពេលអាជ្ញធរប្រកាសបិតច្រកទ្វា ការពារជំងឺCOVID១៩ ស្រាប់តែឃើញក្រុមហ៊ុនS2V(ឆាយណា)ដឹកមាន់ងាប់ពេញមួយរថយន្ដរបស់ថៃនាំចូលស្រុកខ្មែរតាមច្រកទ្វាអន្តរជាតិអូរស្មាច់យ៉ាងរលូនដោយគ្មានមន្រ្ដីណាម្នាក់មកធ្វើការត្រួតពិនិត្យឡើយ។ដោយពលរដ្ឋ មានការព្រួយបារម្ភមានផ្ទុកមេរោគរាតត្បាត។

ឈ្មួញរកស៊ីដឹកមាន់ម្នាក់បានអោយដឹងថា មាន់ងាប់ទាំងអស់ខាងលើត្រូវបានក្រុមហ៊ុន S2V(ឆាយណា)យកទៅចែកចាយរហូតដល់ទីក្រុងភ្នំ ពេញអស់ទៅហើយ។

   សូមបញ្ជាក់ផងដែថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលដកមន្រ្ដីនៅតាមច្រកទ្វាចេញទុកតែស្ថាប័ណ្ណគយនិងនគរបាលអន្តោប្រវេសន៍ គឺស្ថាប័ណ្ណគយជាអ្នកទទួលខុសត្រូវចំពោះគុណភាពទំនិញគ្រប់ប្រភេទដែលធ្វើការដឹកជញ្ជូនឆ្លងដែន។បែរជាលោកវ៉ាន់ ក្ដេ មិនខ្វល់ពីការត្រួតពិនិត្យទំនិញឆ្លងដែននោះឡើយហើយ ឃុបឃិតជាមួយឈ្មួញក្រុមហ៊ុនS2Vនាំសត្វមាន់ងាប់រាប់តោនពីប្រទេថៃ តាមច្រកទ្វាអន្តរជាតិអូរស្មាច់យ៉ាងអនាធិប្បតេយ្យទៅវិញ។

  ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺលោកវ៉ាន់ ក្ដេ មេគយបានទេព្រោះទូរសព្ទចូលគ្មានអ្នកទទួល តែយ៉ាងណាក៏ដោយយើងរងចាំការបំភ្លឺពីលោកគ្រប់ម៉ោងធ្វើការ៕ប៊ុនរិទ្ធី ព័ត៏មាន បឋម