កងរាជអាវុធហត្ថក្រុងស្ទឹងសែនឃាត់រថយន្តlexus Rx300មួយគ្រឿងដឹកឈើប្រណិតនិងឃាតខ្លួនមនុស្សបានម្នាក់

កំពង់ធំ= នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី 29 ខែមីនា ឆ្នាំ 2020 កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុន ណារី មេបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងសែន ចុះបង្ក្រាបរថយន្តដឹកផលអនុផលព្រៃឈើខុសច្បាប់ ដោយគ្មានលិខិតអនុញ្ញាតិ នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

  កម្លាំងកងរាជអាវុធហត្ថក្រុងបានអោយដឹងថាក្នុងប្រតិបត្តិការនេះ យើងបានឃាត់រថយន្តចំនួន០១គ្រឿង ម៉ាក lexus Rx300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2F 2441 ដឹកឈើសុក្រម ចំនួន ១៦ដុំ (មិនទាន់វាស់វែង) និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សួន រីម ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិ ត្រពាំងឈើទាល ឃុំច្រេះ ស្រុកជុំ ខេត្តកំពត ។

    ចំពោះជនសង្ស័យនិងវត្ថុតាងកម្លាំងកងរាជអាវុធហត្ថក្រុងចងក្រងឯក សារបញ្ជូនបន្តទៅកាន់កងរាជអាវុធហត្ថខេត្តដើម្បីកសាងសុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ប៊ុនរិទ្ធី ព័ត៏មានបឋម