សៀមរាប= ស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់នៅតែបន្ដសាងសងយ៉ាងរលូនគ្មានការផ្កាក់ឬ ហាមឃាតនោះទេ ទង្វើ បែបនេះធ្វើអោយមហាជនរឹះគន់ថា ប្រហែលជា លោក សូ ពិសិទ្ធិ អ្នករត់ការ និងលោក ពៅ ប៊ុនធឿនអភិបាលស្រុកជីក្រែង បានសើមមាត់សើមករ ណាស់ហើយមើលទៅ បានជាគ្មានការហាមឃាតដូច្នោះ​។

   លោក សោម អង ភូមិបាលស្រុកជីក្រែងធ្លាប់បានផ្ដល់បទសម្ភាសថា លោកបានចុះ ទៅផ្អាក់ និង ហាមឃាតមិនអោយសាងសងនោះទេ តែជាក់ស្ដែងស្ថានីយ៍ប្រេងឥន្ធនះនៅតែបន្ដសាងសងជាហូរហែរ គ្មានការផ្អាក់ឬ បញ្ឈប់អីនោះទេ។

យោងតាមប្រភពបែកធ្លាយអំពើពុករលួយរបស់លោក សូ ពិសិទ្ធិ មន្រ្ដីរ៉ែថាមពលស្រុកជីក្រែងដែលបានរត់ការសាងសងស្ថានីយ៍ប្រេងឥន្ធនះ របស់លោក សួន បឿន ដែលកំពុងសាងសងគ្មានច្បាប់អនុញាតិដោយមានការឃុបឃឹតពីមន្រ្ដីជំនាញថ្នាក់ខេត្តនិងស្រុក !ការបែកធ្លាយនេះត្រូវបានគេដឹងច្បាស់ថា លោក សូ ពិសិទ្ធិ បានចំណាយលុយបិតបាំងព័ត៏មាន លើការរត់ការសាងសងនេះស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់ ដែលមានទីតាំងនៅក្បែរផ្លូវជាតិលេខ០៦ ក្នុងភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

   លោក សួន បឿន ម្ចាស់ស្ថានីយ៍ប្រេងធ្លាប់បានប្រាប់ថា លោក សូ ពិសិទ្ធិ ទទួលលុយរាប់ម៉ឺនដុល្លារត់ការធ្វើច្បាប់ទៅក្រសួង តែមិនទាន់បាន លោកក៏អោយសាងសងបណ្ដើរ បើមានរឿងរ៉ាវយ៉ាងណា លោក សូ ពិសិទ្ធិ គាត់ជាអ្នកទទួលត្រូវ ។

 លោក សូ ពិសិទ្ធិ មន្រ្ដីរ៉ែថាមពលស្រុកជីក្រែងដែលមានលេខទូស័ព្ទ០៧៦៣៣៣៣២០២ ធ្លាប់បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៏មានថាស្ថានីយ៍ប្រេងដែលកំពុងសាងសងនេះកំពុងរត់ច្បាប់នៅក្រសួង តែក្រសួងមិនទានចេញអោយទេតែលោកជាអ្នកអោយសាងសង តើលោក សូ ពិសិទ្ធិ មានសិទ្ធអំណាចធំជាង រដ្នមន្រ្ដីឬយ៉ាងណា?បានជាហ៊ានអោយគេសាងសងគ្មានច្បាប់បែបនេះ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ធ្លាប់បានឆ្លើយតបថាអោយសួរទៅលោក អភិបាលស្រុកជីក្រែងច្បាស់ជាង ចឹងក្នុងនាមលោក ជាប្រធានមន្ទីរមានតួនាទីជាអ្នកត្រួតពិនិត្យរាល់សំណង់បែរជាឆ្លើយថាដឹងមិនច្បាស់ គឺចប់ដោយគ្មានវាចា។

   លោកពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងធ្លាប់បានឆ្លើយថាគេរត់ច្បាប់ទៅក្រសួង ហើយខាងក្រសួងចុះមកមើលតែយ៉ាងណាយ៉ាងណីលោកមិនបានដឹងទេ អោយសួរទៅអ្នកនាំពាក្យ រួចក៏បិតទូស័ព្ទទាំងមិនទាន់អស់សំនួរ។

   លោក មាស ជូរ៉ានីប្រធានមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប ថាចាំឲ្យមន្រ្តីចុះទៅមើល ការឆ្លើយបែរនេះជាជាទម្លាប់យូរណាស់ហើយ មិនដែលបានសាច់ការអ្វីនោះទេ ។

 មិនគួរណាលោក ជា សុផារ៉ា រដ្នមន្រ្ដីដែនដី រូបនីយ៍កម្មនិងសំណង់ និង លោក ស៊ួយ សែម រដ្នមន្រ្ដីរ៉ែនិងថាមពល បណ្ដែរបណ្ដោយអោយមន្រ្ដីជំនាញថ្នាក់ខេត្តនិងស្រុក នៃខេត្តសៀមរាប អោយសាងសងស្ថានីយ៍ប្រេងធ្វើមុនច្បាប់បែបនេះទេ ហើយក៏ល្មមដល់ពេលដុះក្អែលមន្រ្ដីពាក់ព័ន្ធទាំងនោះហើយ៕ ប៊ុនរិទ្ធី