ខេត្តកំពង់ធំ=ទីតាំងបនល្បែងស៊ីសង ជល់មាន់ មួយ កន្លែង ត្រូវ បានលោក ផុន សុផល នាយការិយាល័យព្រហ្មទណ្ឌ ដឹកនាំ កម្លាំង កងរាជ អាវុធហត្ថ ខេត្តកំពង់ធំ ចំនួន ១០នាក់ចុះ បង្ក្រាប.ក្រោម ការ សម្រប សម្រួល ដោយលោក សាយ វាសនា ព្រះ រាជអាជ្ញារង នៃអយ្យការ អម សាលាដំបូង ខេត្ត កំពង់ធំ នៅភូមិអូរសោម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្ត កំពង់ធំ កាលពី ថ្ងៃ ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០។

ចំពោះលទ្ធផលនៃការចុះ បង្ក្រាប នេះ សមត្ថកិច្ច បាន រឹបអូសបានម៉ូតូ១១គ្រឿង, មាន់ជល់៨ក្បាល និងឃាត់ខ្លួន ម្ចាស់ សៃវៀនជលមាន់ ចំនួន២នាក់និងអ្នកលេង៣នាក់ ចំពោះវត្ថុតាងត្រូវបានបញ្ជូនមកទីបញ្ជាការកងរាអាវុធហត្ថខេត្តកំពង់ធំ។

លោក សាយ វាសនា ព្រះរាជអាជ្ញារង បានបញ្ជាក់ថាការចុះបង្ត្រាបបនល្បែងស៊ី សងនេះ គឺត្រូវបានធ្វើឡើង ក្រោមការណែនាំបញ្ជាពី ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូង ខេត្ត កំពង់ធំ ដែល បាន ជម្រុញឲ្យ កងកម្លាំង សមត្ថកិច្ច នៃនគរបាលយុត្តិធម៌ សហការ សាមគ្គី គ្នា បំពេញ ការងារ បង្រ្កាប បនល្បែង ស៊ីសង គ្រប់ ប្រភេទ រួមទាំង ទប់ស្កាត់ ការដាំដុះ ជួញដូរ ចែកចាយ គ្រឿងញៀន ដើម្បី អនុវត្ត នូវ គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ទាំង ៩ ចំណុច របស់ រាជ រដ្ឋាភិបាល។

ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា បាន កោតសរសើរ ចំពោះ កម្លាំង សមត្ថកិច្ច ដែល បាន ខិតខំ ប្រឹងប្រែង យកចិត្ត ទុកដាក់ សហការ បង្រ្កាប បទល្មើស នានា.នៅក្នុង ខេត្ត កំពង់ធំ និង បាន សំណូមពរ គ្រប់ កងកម្លាំង មន្ត្រី រាជការ មាតាបិតាអាណា ព្យាបាល និងសិស្សានុសិស្ស ចូលរួម ការពារ ទប់ស្កាត់ ទាំងអស់គ្នា ដោយមិនត្រូវ ចាត់ ទុក គ្រឿងញៀន ជា ភារកិច្ច របស់ សមត្ថកិច្ចនោះឡើយ បើសិនជាគ្មានការចូលរួមពីបងប្អូនទេការបង្រ្កាបគ្រឿងញៀនមិនទទួលបានជោគជ័យនោះឡើយ៕



