ប្រភពព័ត៌មានពី (អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ)
ភ្នំពេញ =នៅវេលាម៉ោង០១ និង១២នាទី រំលងអធ្រាត្រ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោន ពាក់ស្លាកលេខកំពត3A-0970 ដឹកសត្វគ្រួចបង្កកចំនួន៥០កេះ ស្មើនឹង ១,៥០០ គីឡូក្រាម។

ដឹកចេញមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកព្រែកចាក ខេត្តកំពត ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបានឃាត់ លើផ្លូវជាតិលេខ3 ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះទៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕










