សៀមរាប= ព្រះសង្ឃ បបួលក្មេងយកទៅបំបួសដោយគ្មានគ្រូឧបធ្យា ដើម្បីនិមន្តបិណ្ឌបាត្រ ប្រមូលលុយឲ្យ ហើយត្រូវបានព្រះអនុគណក្រុងសៀមរាប ចាប់សឹកជាលើកទី២ ដោយលើកទី១ព្រះសង្ឃព្រះនាម ពិន ពិសី ព្រះជន្ម៣៦ព្រះវស្សា កាលពីប៉ុន្មានឆ្នាំមុន បាននៅបួសវត្តពោធិ៍ពីរដើម បានរយៈពេល១ឆ្នាំ ត្រូវបានចៅអធិការវត្ត ឲ្យសឹកចេញម្តងហើយ ព្រោះមូលហេតុមានស្រីញីនៅក្នុងវត្ត ។

នៅលើកទី២នេះ ត្រូវបានព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង ព្រះនាម ព្រះ ខន្តិ រង្សី ព្រះវិន័យធរអនុគណ ក្រុងសៀមរាប បានចាប់សឹក ឲ្យទៅជាគ្រហស្គវិញ ព្រោះបានបបួលក្មេងឲ្យទៅបំបួស ដោយគ្មានគ្រូឧបធ្យា ដើម្បីនិមន្តបិណ្ឌបាត្រ ជាមួយរកលុយឲ្យត្រូវបាន ឪពុកម្តាយ នេន(កូនបង្កើត) ដែលបានបាត់កូនចេញពីផ្ទះ អស់រយៈពេល៤ថ្ងៃ តាមរកទើបប្រទះឃើញ សង្ឃ៣អង្គ កូននេន២អង្គ នៅក្រោយផ្សារលើធំថ្មី ហើយក៏ប្រតាយប្រតប់គ្នា ជាមួយព្រះសង្ឃ ស្រាប់តែបាត់កូននេនមួយអង្គ ក៏ត្រូវបានសន្តិសុខផ្សារ នាំយកមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម រួចបាននាំយកបន្តមកឲ្យព្រះគ្រូអនុគណក្រុងចាប់សឹកតែម្តងទៅ ។
ក្នុងករណីហិង្សារវាង ព្រះសង្ឃ និង ឧបាសក ឧបាសិកានោះកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅខាងក្រោយផ្សារលើធំថ្មី កន្លែងលក់ត្រី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។


បើតាមសម្តីរបស់ឪពុកម្តាយ កុមារារងគ្រោះមានឈ្មោះ ម៉ូវ ម៉ុល ជាឪពុក អាយុ៤៨ឆ្នាំ មុខរបរកសិករ និង ម្តាយ ឈ្មោះ ញ៉ែម ដាវី អាយុ៤៨ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដែលមានកូនប្រុសម្នាក់ ឈ្មោះ ម៉ូវ សុភ័ស្ស អាយុ១១ឆ្នាំ សិស្ស ដែលបានបាត់ពីផ្ទះនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០ ។ លោកក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់នគរធំ ក្រុងសៀមរាប រហូតមកដល់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ ក៏ត្រូវបានក្មួយរត់ម៉ូតូមុខផ្សារលើ បាន ប្រទះឃើញ កំពុងដើរបិណ្ឌបាត ជាមួយព្រះសង្ឃកំហូចនេះ ។ នៅពេលឪពុកម្តាយ ព្រមទាំងក្មួយ បានទៅអូសដៃ កូននេន ចេញពីដៃលោកសង្ឃកំហូច ខណៈពេលនោះ ព្រះសង្ឃអង្គនោះក៏មិនព្រមឲ្យ ទើបមានការប្រតាយប្រតប់គ្នា ក៏មានបងប្អូនអាជីវករនៅក្បែរនោះ ជួយឃាត់ ហើយត្រូវបានសន្តិសុខផ្សារលើធំថ្មី បានមកហៅឲ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ។

ដោយឃើញស្ថានភាពជាព្រះសង្ឃនោះ ទើបសមត្ថកិច្ចមូលដ្ឋាន បានដឹកសង្ឃទាំង២អង្គ និងឪពុកម្តាយ នាំយកទៅវត្តទេពពោធិវង្ស ដើមី្បធ្វើការផ្សឹកតែម្តង ឲ្យទៅជាគ្រហស្គ៍វិញ ។
ចំពោះភិក្ខុ ពិន ពិសី កាន់ឆាយា លេខ៣៣២/១៨ ពិតជាបានដើរបិណ្ឌបាត្រ ខ្វះប្រក្រតី និង ដើរដូរ ទៅកន្លែងវត្ត ដែលនៅខាងវត្ត ល្មើសនិងវិន័យធម៌ ហើយ ពិន ពិសី ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ផងដែរ ៕