បាត់ដំបង ៖  សេចក្ដីរាយការណ៍បានឲ្យដឹងថា វង់ល្បែងស៊ីសងដ៏ធំមួយកន្លែង បានកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រោយផ្ទះ របស់ឯកឧត្ដមម្នាក់នៅខេត្តបាត់ដំបង។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ទីតាំងបើកលេងល្បែងរបៀរនិងអាប៉ោង ខាងលើ ស្ថិតនៅត្រង់ចំណុចផ្ទះដំបូលប្រក់ស័ង្កសី ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយផ្ទះឯកឧត្តមអ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង តែម្តងល្បែងស៊ីសងខាងលើ ត្រូវបានប្រភពរាយការណ៍ថា ជារបស់ លោក អួន តាល់ ដែលបុរសដ៏ល្បីល្បាញម្នាក់ បើកល្បែងស៊ីសងនៅខេត្តបាត់ដំបងការបើកល្បែងស៊ីសងខាងលើ គឺមានបុរស ម្នាក់ឈ្មោះរើន ជាអ្នករត់ការពីក្រោយខ្នងលោកតាល់សុំរំលឹកថា លោកសាត គឹមសានស្នងការ ខេត្តបាត់ដំបង ដែលទើបប្រកាសកាលពីថ្មីៗនេះ បានបញ្ជាក់ប្រាប់ថា ក្នុងខេត្តបាត់ដំបង គឺមិនអនុញ្ញាត ឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទនោះទេ។

ក្រោយមានការប្ដេជ្ញាចិត្ត ពីសំណាក់ លោកសាត គឹមសាន ដើម្បីទប់ស្កាត់បង្ក្រាប ល្បែងស៊ីសង ក្នុងខេត្តបាត់ដំបង គេសង្កេតឃើញថា ទីតាំងល្បែងជាច្រើនកន្លែង ត្រូវបានបិទស្ងាត់ជាបន្តបន្ទាប់ផងដែរប៉ុន្តែសម្រាប់ទីតាំងល្បែងរបស់ លោកតាល់ និងលោក រើន នៅតែដំណើរការ ផ្គើនទៅនឹងបទបញ្ជារបស់ស្នងការខេត្តបាត់ដំបង ដោយមិនកោតខ្លាចញញើតអ្វីទាំងអស់ពាក់ព័ន្ធករណីបើកល្បែងស៊ីសង នេះ លោកសាត គឹមសាន ស្នងការខេត្តបាត់ដំបងមិនអាចសូមការបំភ្លឺបាននោះទេដោយមិនមានលេខទូរស័ព្ទទាក់ទង។

ទោះយ៉ាងណា ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននេះ សង្ឃឹមជឿជាក់ថាលោកស្នងការខេត្តបាត់ដំបង និងមានវិធានការចុះបង្ក្រាបជាក់ជាមិនខាន៕