កំពង់ឆ្នាំង= ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបរិច្ចាគថវិការផ្ទាល់ខ្លួនសរុបចំនួន២៨៤០ដុល្លាដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីតជូនរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

ក្រោយពីសម្តេចនាយករដ្ឋមន្រ្តីប្រកាសទិញវ៉ាក់សាំងការពារកូវីត១៩ និងការអំពាវនាវរបស់ក្រសួងយុត្តិធម៌កាលពីរសៀលថ្ងៃនេះ អយ្យការខេត្តកំពង់ឆ្នាំង ដោយមានឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានផ្សព្វផ្សាយការអំពាវនាវបន្តដល់មន្រ្តីរាជការទាំងអស់នៃស្ថាប័នអយ្យការក្នុងការចូលរួមបរិច្ចាគថវិការជួយរាជរដ្ឋាភិបាល។

លោក អ៊ិត សុធា បានបរិច្ចាកថវិការផ្ទាល់ខ្លួនចំនួន ១០០០ ដុល្លារអាមេរិក រីឯព្រះរាជអាជ្ញារងម្នាក់ៗចំនួន ៥០០ ដុល្លារ ក្រឡាបញ្ជីម្នាក់ៗចំនួន ១០០ ដុល្លារ និងបុគ្គលិកម្នាក់ៗចំនួន ៥០ដុល្លារ ២០ដុល្លារ ដូចមានក្នុងបញ្ជីឈ្មោះ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា នេះជាការចូលរួមបរិច្ចាគរបស់បងប្អូនស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង គឺគ្មានការបង្ខំឡើយ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ដោយសារតែបងប្អូនមានបំណងចូលរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីការពារ ប្រយុទ្ធប្រឆាំងនិងជំងឺកូវិត១៩ ការពារជីវិតប្រជាពលរដ្ឋ។
