(ខេត្តកំពង់ធំ) ៖ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់បានហើយក្រោយធ្វើសកម្មភាពលួចឆក់កាបូបបណ្ដាលអោយជនងគ្រោះដួលធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ត្រង់ចំណុចមុខផ្សារត្រពាំងវែង ចន្លោះគីឡូម៉ែត្រ១៥៩ក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ។

លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែននៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានប្រាប់ អង្គភាពសាព័ត៏មានរិទ្ធីដាវដែក ថាបន្ទាប់ពីទទួលបានព័ត៌មានករណីចោរលួចឆក់ ខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ស៊ីន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នឹងដឹកនាំកម្លាំងចុះ
អនុវត្តផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី ញ៉ែម ឈុនលី ស្នងការរងនឹងកិច្ច សហការពីគ្រប់ភាគីពាក់ព័ន្ធទើបចាប់បានជនល្មើស១នាក់នៅរាជធានីភ្នំពេញ នឹងកំពុងបន្តស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ១នាក់ទៀត ដែលរត់គេចខ្លួន។កម្លាំងនគរបាលបានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពិន ស៊ីថុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ចំណែកជនរងគ្រោះមានចំនួន ០៣នាក់ ! អ្នកបើកបរម្នាក់ និងអ្នករួមដំណើរចំនួន ០២នាក់ ក្នុងនោះជនរងគ្រោះឈ្មោះ ញ៉េស ណារីដា ភេទ ស្រី អាយុ
២៤ឆ្នំា មុខរបរ ធ្វេីស្រែ របួសធ្ងន់ ត្រូវ បាន បញ្ជូនហើយបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្នំពេញ។

ក្នុងនោះសមត្ថកិច្ចជំនាញបានដកហូតម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០២២ លេខម៉ាស៊ីន ND125ME- 6403264 ស្លាកលេខកំពង់ធំ 1S-4055 និងទូរស័ព្ទដៃចំនួន ០១គ្រឿង។
លោកវរសេនីយ៍ឯក គឹម សុខមករា បានបញ្ជាក់ថា ៖ ករណីខាងលើនេះមន្ត្រីនគរបាលជំនាញ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
