ក

កំពង់ធំ៖ ថ្ងៃទី២២ ខែ មេសាឆ្នាំ២០២០លោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំទទួលផែនស្រាវជ្រាវព័ត៌មានសន្តិសុខ បានដឹកនាំកម្លាំងកងរាជអាវុធខេត្តសហការជាមួយនិងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម អាវុធហត្ថស្រុកបារាយណ៍ ស្រុកសន្ទុក ចុះបង្ក្រាបទីតាំងអារច្រៀកឈើខុសច្បាប់ចំនួន០៦ទីតាំង នៅចំណុចភូមិ កំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោក ឃុន ប៊ុនហូ បានអោយដឹងថាការចុះបង្រ្កាប់ទីតាំងខាងលើនេះ កម្លាំងយើងបាន រឹបអូសឈើហុបមូលចំនួន ក្តាចំនួន ឈើឃ្នាបមួយចំនួន និងរឹបអូសម៉ាស៊ីនអាច្រៀកឈើ០២គ្រឿង វត្ថុតាងទាំងនេះនៅមិនទាន់វាស់វែងនៅឡើយ ដោយសារការបង្ក្រាបមិនទាន់ចប់និងប្រមូលដឹកមិនទាន់អស់ តែវត្ថុតាងត្រូវបានប្រគល់អោយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មទុកវាស់វែង៕ ព័ត៏មានបឋម ប៊ុនរិទ្ធី





